ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីថ្ងៃទី 11 ដល់ទី 18 មេសា នឹងមានភ្លៀងធ្លាក់តិចតួច ប៉ុន្តែកម្ដៅកើនឡើង

220


ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី 10 ខែមេសាឆ្នាំ 2016 នេះបានចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 18 ខែមេសា ឆ្នាំ 2019៊ ដែលអាចនឹងមាន ភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ហើយជាពិសេសនោះ កំដៅនឹងអាចហក់ឡើង ក្នុងកម្រិតចាប់ពី 36 ដល់ 39 អង្សាសេ។

យោងតាមការតាមដាន និងសង្កេតលើលក្ខណៈអាកាសធាតុជាប្រចាំ បានឲ្យឃើញថា ចាប់ពីថ្ងៃទី ១០ ១១ ខែមេសានេះ ប្រលងសម្ពាធទៀតដែលកន្លងមក បានអូសបន្លាយលើកម្ពុជា យើងមានលក្ខណៈចុះខ្សោយ។ ដូចនេះបរិមាណទឹកភ្លៀងអាច មានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។ ទន្ទឹមនោះសីតុណ្ហភាពក៏មានការហក់ឡើងបន្តិចវិញ ក្នុងកម្រិតពី 36 ទៅ 39 អង្សាសេ។ចាប់ពីថ្ងៃទី 12 ដល់ 17 ខែមេសា កម្ពុជាយើងនឹងទទួលនូវឥទ្ធិពលនៃសម្ពាធទាប ដែលកើតឡើងៀ មកពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់បន្តកើតមាន ក្នុងកម្រិតពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

បើតាមក្រសួងធនធានទឹក ក៏សូមជម្រាបជូនដល់សាធារណជនជ្រាបជាព័ត៌មាន និងសូមមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ ពិសេសពិសាលកន្ត្រាក់។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាទឹកទុក ត្រងទឹកទុក នៅពេលមានភ្លៀង ព្រោះរដូវវស្សា នៅមានរយៈពេលមួយវែងជាបង្គួរ គួបផ្សំនឹងកំដៅនិងរំហួតខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង