ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកំពត បានទទួលអំណោយពីក្រុម ហ៊ុនកំពត ឋានសួគ៌ ដើម្បី អនាម័យបរិស្ថាន និងការងាររៀបចំកំពតសង្ក្រាន្ត ២០១៩

111

កំពត ៖ នៅរសៀល ថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត បានទទួលអំណោយពីក្រុមហ៊ុនកំពតឋានសួគ៌ ដើម្បីសម្រួលការងារអនាម័យបរិស្ថាន និងការងាររៀបចំកំពតសង្ក្រាន្ត ក្នុងនោះរួមមាន ម៉ូតូចំនួន១០គ្រឿង (ជូនរដ្ឋបាលខេត្ត៥គ្រឿង និងជូនស្នងការដ្ឋាននគរ បាលខេត្ត៥គ្រឿង) ធុងសំរាមចំនួន២០០ធុង និងថវិកាចំនួន៣ម៉ឺនដុល្លារ។
វត្តមានក្នុងឱកាសនោះ ក៏មានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ចំណុះសាលាខេត្ត នាយកក្រុមហ៊ុន និងក្រុមការងារ របស់ក្រុមហ៊ុនកំពតឋានសួគ៌ផងដែរ។
ថ្លែងក្នុងពិធីនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការចូលរួមឧបត្ថម្ភ របស់ក្រុមហ៊ុន កំពតឋានសួគ៍ គឺជាការចូលរួមដ៏ធំធេងក្នុងការថែរក្សាអនាម័យសាធារណៈ ក៏ដូចជាចូលរួមអភិវឌ្ឍន៍មុខមាត់ខេត្តកំពតឲ្យកាន់តែមានសភាពស្រស់ស្អាត និងបរិស្ថាន អនាម័យល្អ ជាពិសេសជួយឲ្យការរៀបចំកំពតសង្ក្រាន្តកាន់តែមានភាពអធិកអាធមទៀតផង។
ជាចុងក្រោយ លោកអភិបាលខេត្ត បានជូនពរដល់ក្រុមហ៊ុន កំពតឋានសួគ៌ សូមទទួលបានជោគជ័យក្នុងដំណើរប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពជារៀងរហូត។
សូមជម្រាបថា៖ កំពតឋានសួគ៌ ជារីស៊តបែបធម្មជាតិលំដាប់ផ្កាយ៤ ហ៊ុមព័ទ្ធដោយភ្នំនិងទឹកសមុទ្រ មានលក់ដីឡូត៍សម្រាប់អាជីវកម្ម និងសាងសង់ផ្ទះលំហែកាយ លក់បឹងហ្គាឡូ​វ វិឡាលំហែកាយ និងតូបផ្សារក្តាម។ជាមួយនេះប្រជានេសាទអាចទទួលបានទិន្នផល និងសុវត្ថិភាពខ្ពស់ពីការនេសាទ ដោយប្រើប្រាស់ទូកនេសាទថ្មីៗ ហើយទំនើបពីផ្សារក្តាមកំពតឋានសួគ៌ ហើយដើម្បីសម្រួលដល់ជីវភាព ក៏ដូចជាការចំណាយចាំបាច់មួយចំនួនរបស់ប្រជានេសាទ ពួកគាត់អាចស្នើសុំបើកប្រាក់កក់ផលិតផលនេសាទបាន។
បច្ចុប្បន្នកំពតឋានសួគ៌ កំពុងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ដំបូងគេនៅខេត្តកំពត។មិនតែប៉ុណ្ណោះ កំពតឋានសួគ៌ បាននិងកំពុងសង់រីស៊តចំនួន៤ផ្សេងៗគ្នា គឺ Palm Resort, Heart Island Resort, Sunflower Resort និងរីស៊តកោះភ្នង។ពឹសេសជាងនេះទៅទៀត នៅចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុនកំពតឋានសួរ ក៏មានផែនការសាងសង់គម្រោង Kampot Water Park ដំបូងគេ​ និងធំជាងគេនៅក្នុងខេត្តកំពតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង