ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរ​លួច ពីរនាក់ឆក់កាបូបពីជនជាតិចិន ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ​ បាន​បើក​ម៉ូតូ​រត់គេច​វក់វី​ ទម្រាំ នគរបាលដេញស្ទាក់ចាប់បាន

118

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា៖ នៅ​ពេល​ជិត​ភ្លឺ​ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣:៤០នាទី នៅ​ក្បែរ​កន្លែង​លក់​បបរ​ស ពេលយប់​ ផ្លូវកែងមហោស្រពចាស់ សង្កាត់លេខ ២ ក្រុង/ខេត្តព្រះសីហនុ មាន ជនសង្ស័យ​២នាក់​ ពាក់​អាវ​ពណ៌​ខ្មៅ​ ជិះម៉ូតូ ហុងដាសេ១២៥ ពណ៌ទឹកមាស ស្លាកលេខៈ កណ្តាល 1AC-7843 បានធ្វើសកម្មភាព ឆក់កាបូបរបស់ ជនជាតិចិន ម្នាក់ ភេទប្រុស​ ដែល​កំដែលកំពុងធ្វើដំណើរតាមផ្លូវ។

ភ្លាមៗនោះ​ កម្លាំងល្បាត​ របស់ផែនព្រហ្មទណ្ឌ​ បាន​ប្រទះ​ឃើញ​ ហើយ​បានជិះម៉ូតូ​ដេញ​ចាប់​ ប៉ផាប់ពភីង ព្រម​ទាំង​ទាក់ទង​ ទៅ​កម្លាំង​ល្បាត​គ្រប់​ច្រក​ល្ហក​ ចូល​រួម​ ពី​កម្លាំងអន្តរាគមន៍​ពិសេស កម្លាំងនគរបាលក្រុង​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទម្រាំ នឹង ដេញ​ចាប់​បាន​ ពួក​វា​ជិះ​ម៉ូតូ​រត់​គេច​វក់វី​ ស្ទើរ​ពេញ​ក្រុង​ និង​ បាត់​ដាន​ពន្លឺ​ម៉ូតូ​ ម្តង​ៗ​ បន្ទាប់​ពី​ដេញ​វក់វី​ហើយ​ មុខ​សញ្ញា​បាន​រត់​មក​ ម្តុំ​ផ្លូវ​កែង​ការ៉ាសសាំង​កាល​តិច​ ជិត​ៗ​គ្នា​ នឹង​កន្លែង​ដែល​វា​ឆក់​កាបូប​ពី​ដំបូង​ ពេល​នោះ​សមត្ថកិច្ច​បាន​បុក​ផ្តួល​ ស្ទាក់ចាប់បាន​ ជនសង្ស័យទាំង២នាក់ តែម្តង ។ ម្ចាស់​កាបូបនៅមិនទាន់ ឃើញ​មកដាក់ពាក្យបណ្តឹងឡើយ ។ ជនសង្ស័យទាំង ២នាក់ មាន៖
១-ឈ្មោះ ជា លីដែត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ( អ្នក​ជិះពីក្រោយ​ឆក់កាបូប ) ។
២-ឈ្មោះ មិត្ត សុផាន់ណា​ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ជិនប៉ី មានទីលំនៅ ភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅអាគារបុគ្គលិកកាស៊ីណូ ជិនប៉ី ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (អ្នក​បើកម៉ូតូ ) ។ វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE6 PLUSH ពណ៌ទឹកមាស កាបូបពណ៌ខ្មៅ១ មានលុយ ១២០$ ( ផលនៃអំពើលួច ) និងម៉ូតូ ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស​មួយ​គ្រឿង​ ស្លាកលេខៈ កណ្តាល 1AC-7843 ( មធ្យោបាយជិះប្រព្រឹត្តិបទល្មើស ) ។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាម នីតិវិធី​ បញ្ជូនទៅសាលាដំបូងខេត្ត​ព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង