ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គរដ្ឋបាលកីឡានៅខេត្តពោធិ៍សាត់រយៈពេល៤ថ្ងៃ

122

ភ្នំពេញ:ដោយមានការឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិកនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើវគ្គ
រដ្ឋបាលកីឡាសម្រាប់មន្ត្រី ថ្នាក់ដឹកនាំកីឡា គ្រូេអប់រំកាយ និង កីឡានៅខេត្តពោធិ៍សាត់រយៈពេល៤ថ្ងៃគឺពីថ្ងៃទី២៧
ដល៣០ឧសភា ។
វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២៦រូបដែលក្នុងនោះ៥រូបជានារីដែលសុទ្ធតែជាមន្ត្រីជាប់ពាក់ព័ន្ធជាមួយកី
ឡា និង គ្រូអប់រំកាយ និង កីឡានៅខេត្តពោធិ៍សាត់ ។
វាគ្មិនសំខាន់ៗ៣រូបដែលមានបទពិសោធន៍ក្នុងវិស័យកីឡានឹងចូលរួមឧទ្ទេសនាមក្នុងវគ្គនេះ ។ លោកវ៉ាត់ ចំ
រើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹង ធ្វើបទបង្ហាញពីប្រវត្តិចលនាអូឡាំពិក រចនាសម្ព័ន្ធអូឡាំ
ពិក អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌(Fair-Play) ផែនការកម្មវិធីហ្វឹកហាត់កីឡា ផែនការធ្វើដំណើរ
របស់ប្រតិភូ និង ភាពជាអ្នកដឹកនាំ ។
លោកបឹង គឹមតោអនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាធ្វើបទបង្ហាញពីរបៀបធ្វើការជាមួយអ្នកស្ម័គ្រ
ចិត្ត របៀបនៃការរៀបចំព្រឹត្តិការណ៍កីលាមួយ ការរៀបចំអង្គប្រជុំ និតិវិធីក្នុងការធ្វើទំនាក់ទំនង និង បទបង្ហាញពីស្ដ្រី
និង កីឡា ។
លោកវេជ្ជបណ្ឌិតស្ដើង ជាប្រធានអនុគណកម្មការវេជ្ជសាស្ដ្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទ
បង្ហាញពីការប្រឆាំងដូពីង(សារធាតុលើកកម្លាំងដែលហាមប្រើប្រាស់សម្រាប់អត្តពលិក) អាហារសម្រាប់អត្តពលិក
ភេសជ្ជៈសម្រាប់អត្តពលិក ការបញ្ជាក់ភេទក្នុងកីឡា វិធីការពាររបួសក្នុងកីឡា និង ការសង្គ្រោះបន្ទាន់ ។

អត្ថបទដែលជាប់ទាក់ទង