ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​រូប​ស្រស់​ ខឹង​ព្រះសង្ឃ​ស្រោច​ទឹក​ឲ្យ​រួច​មាន​អារម្មណ៍​រវើរវាយ​ដូច​ត្រូវ​អំពើ​គេ​ និងរកស៊ីមិនកាក់កប ក៏​មក​ដល់​កុ​ដ្ឋិ​បាញ់​មេឃ​២​គ្រាប់​

102

​ភ្នំពេញ​ ៖​ នារី​រូប​ស្រស់​សោភា​ម្នាក់​ ទិញ​អាវុធ​ខ្លី​ពី​ថៃ​តម្លៃ​១៥០០​ដុល្លារ​ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ បាន​ខឹង​នឹង​ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់​ក្នុង​វត្ត​សា​រ៉ា​វន្ត​ ហើយ​បាន​ស្រោ​យ​ទឹក​ឲ្យ​នាង​លើករាសី​ ក្នុង​ការ​រកស៊ី​ តែ​បែរជា​នារី​រូប​នេះ​ មាន​អារម្មណ៍​រវើរវាយ​ដូច​ត្រូវ​អំពើ​គេ​និង​រកស៊ី​មិន​បាន​ផង​នោះ​ ក៏​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ម៉ាស​ដា​ មក​ឈប់​ក្នុង​បរិវេណ​វត្ត​ ហើយ​ដក​អាវុធ​ខ្លី​បាញ់​ មេឃ​២​គ្រាប់​ នៅ​មុខ​កុ​ដ្ឋិ​ព្រះសង្ឃ​ដែល​បាន​ស្រោ​យ​ទឹក​ឲ្យ​នោះ​ ផ្អើល​អស់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ ។​

​ហេតុការណ៍​នារី​រូប​ស្រស់​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ នៅ​ចំណុច​ក្នុង​កុ​ដ្ឋិ​លេខ​២៣​ វត្ត​សា​រ៉ា​វ័​ន្ត​ ផ្លូវ​លេខ​១៧៨​ភូមិ​ទី​៩​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

​បន្ទាប់​ពី​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ សហការ​ជាមួយ​កំលាំង​ផ្នែក​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ម្នាក់​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ (​ដក​អាវុធ​ខ្លី​បាញ់​ចំនួន​០២​គ្រាប់​)​ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ ផា​ន​ ស្រី​លី​ន​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ នៅផ្ទះ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ជាន់​ទី​២​ ផ្លូវ​លេខ​២១៧​ សង្កាត់​អូ​ប្ញ​ស្សី​ទី​៤​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​បាន​ អាវុធ​ខ្លី​១​ដើម​ម៉ាក​ZORAKI.M906​ លេខ​០០០១២៦.​បង់​មួយ​.​គ្រាប់​ចំនួន​០២​គ្រាប់​.​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​VIVO​ ពណ៌​ឈាម​ជ្រួក​,​ លុយ​ចំនួន​១០០​ដុល្លារ​ លុយ​ខ្មែរ​ចំនួន​២​ម៉ឺន​រៀល​ និង​កាបូបស្ពាយ​ពណ៌​ស្លែ​មួយ​។​

​ព្រះសង្ឃ​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ ពិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​កុ​ដ្ឋ​លេខ​២៣​ ក្នុង​វត្ត​សារា​វ័​ន្ត​ ផ្លូវ​លេខ​១៧៨​ សង្កាត់​ជ័យ​ជំនះ​ខណ្ឌដូនពេញ​។​
​សកម្មភាព​រឿងហេតុ​ ៖​ មុខ​ពេល​កើតហេតុ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ ពិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ជា​ព្រះសង្ឃ​កំពុង​គង់នៅ​វត្ត​សារា​វ័​ន្ត​ ផ្លូវ​លេខ​១៧៨​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ​ ផា​ន​ ស្រី​លី​ន​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ បាន​ដើរ​ចូល​ទៅ​ក្នុង​កុ​ដ្ឋិ​លេខ​២៣​ ដើម្បី​ជួប​ជន​រង​គ្រោះ​រឿង​ស្រោច​ទឹក​អោយ​ហើយ​ធ្វើ​អោយ​យីអ៊ុន​ដាក់​រកស៊ី​មិន​បាន​ ដេក​មាន​អារម្មណ៍​ដូច​ត្រូវ​អំពើ​ ដែល​ស្រោច​ទឹក​កាលពី​ក្នុង​អំឡុង​ខែឧសភា​ ឆ្នាំ​២០១៧​ ដោយ​ខឹង​ពេក​ បាន​ដក​អាវុធ​ខ្លី​ខាងលើ​ បាញ់​ចំនួន​០២​គ្រាប់​ តែ​ពុំ​ត្រូវ​រង​របួស​ទេ​ ក៏​មានការ​ផ្អើល​ឆោ​រ​ឡោ​ ពេល​នោះ​ត្រូវ​បាន​កំលាំង​ល្បាត​របស់​ប៉ុស្តិ៍​ជ័យ​ជំនះ​ និង​កំលាំង​ផ្នែក​យុត្តិធម៌​ឃើញ​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​អាវុធ​ខ្លី​នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​
​ចំពោះ​អាវុធ​ខ្លី​ម៉ាក​ ZORAKI.M906​ លេខ​000126​ ជនសង្ស័យ​បាន​ទិញ​តំលៃ​១៥០០​ដុល្លារ​នៅ​ប្រទេស​ថៃ​ កាលពី​ខែមេសា​ឆ្នាំ​២០១៩​។​
​ជនសង្ស័យ​មិន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ទេ​ (​តាម​រយៈ​ធ្វើតេស្ត​ទឹកនោម​)​។​
​វិធានការ​បន្ត​ កម្លាំង​ប៉ុស្តិ៍​និង​ខណ្ឌ​កំពុង​សួរ​ចម្លើយ​និង​កសាង​សំណុំរឿង​តាម​​នីតិវិធី​៕


អត្ថបទដែលជាប់ទាក់ទង