រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវអោយប្រជាពលរដ្ឋមកទទួលសេវាចាក់ថ្នាំបង្ការច្រើនមុខនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែល នៅជិតផ្ទះបំផុត
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់អោយមកទទួលសេវាចាក់ថ្នាំបង្ការដល់ទារកកុមារស្ត្រីមានផ្ទៃពោះសេវាពន្យាកំណើតពិនិត្យពិគ្រោះជំងឺទូទៅជំងឺកាមរោគរបេងពិនិត្យផ្ទៃពោះសំរាលកូនសារអប់រំសុខភាពការផ្តល់ប្រឹក្សាបន្សាបគ្រឿងញៀននិងវិធានការបង្ការជំងឺនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះរបស់បងប្អូន។
នេះបើយោងតាមបណ្តាញសង្គមហ្វេសបុករបស់រដ្ឋបាលរាជធានីភ្នំពេញនិងលោកប្រធានមន្ទីរសុខាភិបាលរាជធានីដែលក្នុងបណ្តាញសង្គមហ្វេសបុកនេះបានសរសេរថា“សូមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញអញ្ជើញមកទទួលសេវាចាក់ថ្នាំបង្ការដល់ទារកកុមារស្ត្រីមានផ្ទៃពោះសេវាពន្យាកំណើតពិនិត្យពិគ្រោះជំងឺទូទៅជំងឺកាមរោគរបេងពិនិត្យផ្ទៃពោះសំរាលកូនសារអប់រំសុខភាពការផ្តល់ប្រឹក្សាបន្សាបគ្រឿងញៀននិងវិធានការបង្ការជំងឺនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះបងប្អូនក្នុងរាជធានីភ្នំពេញ“។
ការពារប្រសើរជាងការព្យាបាល!
សូមបងប្អូនដែលចង់ស្វែងយល់ពីសារអប់រំសុខភាពសូមអញ្ជើញទៅទស្សនាស្ពតវីដេអូខ្លីស្តីពីការអប់រំសុខភាពនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្ថិតនៅជិតផ្ទះរបស់លោកលោកស្រីនៅទូទាំងរាជធានីភ្នំពេញ៕