បុគ្គលិកបុគ្គលិកAMK បើកបរម៉ូត ធ្លាក់ប្រឡាយ បណ្តាឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់
បុគ្គលិកបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (AMK) បើកបរម៉ូតូក្នុងល្បឿលឿន លើផ្លូវថ្នល់ជ្រុលទៅ ធ្លាក់ប្រឡាយបណ្តាឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់។
ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ វេលម៉ោង ២១:៣០ នាទី នៅលើផ្លូវជាតិលេខ៧ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ២០៨-២០៩ ស្ថិតនៅភូមិម៉ាសុីនទឹក ឃុំមេមត់ ស្រុកមេមត់ មានគ្រោះថ្នាក់ផ្សេងៗមួយបានកើត ឡើងដោយម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ បេីកបរដោយឈ្មោះ ជួ ម៉េងហុយ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ពេលបើកបរនោះក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ ធ្វើឲ្យទប់លំនឹងលែងបាន ក៏ជ្រុលធ្លាក់ចូលប្រឡាយ ដោយខ្លួនឯងបង្កឲ្យឈ្មោះ ជួ ម៉េងហុយ ភេទប្រុស បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ចំណែកឯអ្នករួមដំណើរឈ្មោះ តុល ឆៃរ៉ុង ភេទប្រុសអាយុ ២៤ឆ្នាំ មាន ទីលំនៅភូមិត្រពាំងស្នោ ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របួសស្រាល ។
អ្នកទាំងពីរនាក់ខាងលើជាបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (AMK)។ អ្នករបួសត្រូវបានរថយន្តពេទ្យដឹក យកមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។
ថ្ងៃនេះ ថ្ងៃស្អែកសូមកុំឲ្យមាន។ គ្រោះថ្នាក់ចរាចរ រួមគ្នាគោរពច្បាប់ចរាចរណ៍។ សូមពុកម៉ែមាមីង បងប្អូនមេត្តា បើកបរដោយប្រុងប្រយ័ត្ន ។ ពាក់មួក សុវត្ថិភាព ដើម្បីការពារជីវិតអ្នក៕