ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិត្រូវបានធ្វើឡើងនៅគ្រប់ស្ថាប័ន,អង្គភាព,រោងចក្រហគ្រាស ក្នុងទូទាំងប្រទេស

65

ភ្នំពេញ៖ការហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិ ត្រូវបានធ្វើឡើងនៅគ្រប់ស្ថាបន័ អង្គភាព,រោងចក្រសហគ្រាស,វត្តអារាម,គ្រឹះស្ថានសាធារណៈ ក៏ដូចអាជ្ញាធរ   ដែនដីក្នុងក្របខ័ណ្ឌទូទាំងប្រទេសតបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើឡើងនៅថ្ងៃទី៩មិថុនា ឆ្នាំ២០១៩នេះ។

ការជួបជុំទទួលទាននំបញ្ចុកជាមហាគ្រួសារខ្មែរនាពេលនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាព មិត្តភាព ការលើកស្ទួយផលិតផលខ្មែរដែលនំបញ្ចុកនេះ គឺជាអាហាររបស់ខ្មែរមួយប្រភេទដ៏ពេញនិយមនៅគ្រប់តំបន់ដោយប្រជាពលរដ្ឋ ចូលចិត្តទទួលទានបំផុតមិនថា ទទួលទានជាប្រចាំថ្ងៃ ឬពេលមានបុណ្យទាន    ម្តងៗនោះទេគេតែងរៀបចំនំបញ្ចុកមកទទួលភ្ញៀវជាធម្មតានិងដោយក្តីរីករាយ។

ក្នុងឧិកាសដ៏រីករាយនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំឲ្យមានការទទួលទាននំបញ្ចុកជាមួយមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អ្នកធាក់ស៊ីក្លូ កម្មករកម្មការនី សហជីពកម្មកររប្រមាណជិត៣០០០នាក់ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ និងក្នុងបរិវេណវត្តជម្ពូវន័ស្ថិតក្នុងខណ្ឌពោធិសែនជ័យដោយមានការអញ្ជើញចូលរួមពីលោកឃួង​ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ព្រមទាំងគណៈអភិបាលរាជធានីភ្នំពេញផងដែរ។

  នៅព្រឹកថ្ងៃ០៩ មិថុនា នេះ នៅបរិវេណសាលារាជធានីភ្នំពេញ មានការចូលរួមហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិ ជាមួយបងប្អូនជាមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អ្នកធាក់ស៊ីក្លូ ប្រមាណ៧០០នាក់និងនៅបរិវេណវត្តជម្ពូវន័ស្ថិតក្នុងខណ្ឌពោធិសែនជ័យកម្មករកម្មការនី សហជីពកម្មកររប្រមាណ១៦០០នាក់ ជាមួយនិងការសំណេះសំណាលជាមួយលោកឃួង ស្រេងអភិបាលរាជធានី។

   គូបញ្ជាក់ថា៖ក្នុងពិធីប្រគល់ សញ្ញាបត្រ័ដល់និសិ្សតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅព្រឹកថ្ងៃទី៦មិថុនាសម្តេច តេជោហ៊ុនសែន បានថ្លែងថា៖យុទ្ធនាការហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិនេះ បានធ្វើឡើង បានធ្វើឲ្យនំបញ្ចុកដែលជាផលិតរបស់ខ្មែរមួយនេះត្រូវប៉ាន់ហើយអាចនឹងមានការផលិតនំបញ្ចុកក្នុងបរិមាណដ៏ច្រើនលើសលុបដើម្បីបំពេញតម្រូវការទទួលទានខុសពីរាល់ថ្ងៃ។ ទោះបីជាយ៉ាងនេះក្តី សម្តេចតេជោបានមើលឃើញថា អតីតះក្រុមប្រឆាំងក៏បានឈ្លៀតឧិកាសកេងចំណេញដោយ វិភាគថា៖យុទ្ធនាការដូចគ្នានេះនឹងជំរុញឲ្យភាគីទាំង២នឹងឈានទៅរកការចចារនយោបាយ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖សុំកុំយកបញ្ហាដែលខ្ញុំ និយាយនេះធ្វើជាការវិភាគអ្វីផ្សេងក្រៅពីរឿងនំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំ ហានទៅដល់ការចចារនយោបាយ។សុំកុំភណ្ឌច្រឡំខ្ញុំនិយាយតែរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព,ឯកភាពជាតិតាមរយះការទទួលទាននំបញ្ចុកថ្ងៃទី៩ មិថុនានេះ។សម្តេចតេជោអះអាងថា៖គ្មានការចចារនយោបាយណាមួយកើតឡើងដាច់ខាត បើទោះបីជាគណបក្សកាន់អំណាច និងអតីតះបក្សប្រឆាំងបាន   ​ដាក់ចេញនូវយុទ្ធនាការដូចគ្នា គឺទទួលទាននំបញ្ចុកទូទាំងប្រទេសនាថ្ងៃអាទិត្យទី៩មិថុនានេះ។នៅពេលនេះនំបញ្ចុក បានក្លាយជារបៀបវារះនយោបាយរបស់ រាជរដ្ឋាភិបាល និងអតិតះក្រុមប្រឆាំងខណះពេលកន្លងមក ក្រុមប្រឆាំងបានប្រើយុទ្ធនាការហូបនំបញ្ចុកដើម្បីគៀគរកំលាំងរៀបចំ ផែនការរងចាំស្វាគមន៏ទណ្ឌិតសម រង្ស៊ី ដែលប្រកាសចូលស្រុកវិញក្នុងឆ្នាំ២០១៩នេះក្នុងគោលដៅបង្កឲ្យមានការបែកបាក់ជាតិជាថ្មី។

  លោកឃួង ស្រេង បានលើកឡើងពីកត្តាសន្តិភាពគឺមានតំលៃមិនអាចកាត់ថ្លៃបានដែលរកបានដោយលំបាក ដោយការយកជីវិតទៅប្តូររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងឥស្សរះជនជាច្រើនរូបទៀតដើម្បីទទួលបានសុខសន្តិភាព និងការ អភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃ ដូច្នេះយើងត្រូវរក្សាការពារសុខសន្តិ ភាពនេះឲ្យបាន៕ 

 

អត្ថបទដែលជាប់ទាក់ទង