ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោងចំណាយពី៣០ទៅ៣៥លានដុល្លារសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

256

ភ្នំពេញ:ឆ្នាំ២០២៣គឺជាឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២
(32nd SEA Games)ដែលនេះជាលើកដំបូងហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់បែបនេះ ។
​ព្រឹត្តិការណ៍នេះកម្ពុជាគ្រោងចំណាយថវិកាប្រមាណ៣៥លានដុល្លារ។ប្រធានគណៈកម្មការស៊ីហ្គេមឆ្នាំ២០២៣(CAMSOC2023)សម្ដេចពិជ័យសេនាទៀបាញ់បានស្នើឲ្យមានការចំណាយច្បាស់លាស់លើប្រាក់ជាង៣៥លានដុល្លារនេះ។
​សម្ដេចពិជ័យសេនាបានស្នើដល់គ្រប់គណៈកម្មការរៀបចំព្រឹត្តិការណកីឡាស៊ីហ្គេមត្រូវបង្ហាញពី
ទិន្នន័យលើការចំណាយទាំងអស់ទៅលើកប្រាក់ថវិការដ៍ច្រើនដែលរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយអស់ពី
៣០ទៅ៣៥លានដុល្លារ អំឡុងពេលប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ។
​មួយប្រភេទកីឡារដ្ឋាភិបាលគ្រោងចំណាយ១លានដុល្លារអាមេរិក។ សម្តេចពិជ័យសេនាទាមទារឲ្យ
ដំណើរការនៃ CAMSOC មានភាពជាក់លាក់ និងប្រព្រឹត្តទៅតាមគោលការណ៍ហិរញ្ញវត្ថុ។ ទន្ទឹមនឹងគម្រោងថវិការរដ្ឋ សម្តេច ស្នើឲ្យមន្ត្រីទាំងអស់ខិតខំស្វែងរកថវិកាបន្ថែមពីវិស័យឯកជន ក្នុងការទ្រទ្រង់ដំណើររៀបចំមុនការប្រកួតស៊ីហ្គេមមួយនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងដែលថា តាមការចង្អុលបង្ហាញរបស់សម្តេចសេនាពិជ័យ ទៀ បាញ់ បានដាក់ចេញឲ្យអគ្គលេខាធិការដ្ឋានរៀបចំ ធ្វើផែនទីបង្ហាញផ្លូវមួយដើម្បីជាការកំណត់ពេលវេលាច្បាស់លាស់ស្តីពីដំណើរការនៃការអនុវត្តន៍នៅឆ្នាំ
២០២៣ដែលដំណើរការនៃការអនុវត្តន៍ផែនការមេនិងសកម្មភាពខ្លឹមសារកំណត់ច្បាស់លាស់ផែនការសកម្មភាពមានបីដំណាក់កាល មានមុនព្រឹត្តិការណ៍ក្នុងពេលព្រឹត្តិការណ៍និងក្រោយពេលព្រឹត្តិការណ៍ ។
សូមបញ្ជាក់ដែរថាៈ ក្នុងរយៈពេលបីខែម្តង និងធ្វើការប្រជុំរបស់គណកម្មាធិការ ដើម្បីធ្វើការវាយតម្លៃច្បាស់លាស់ ពីមួយដំណាក់កាល ទៅមួយដំណាក់កាល ទៅតាមផែនទីបង្ហាញផ្លូវ ។

អត្ថបទដែលជាប់ទាក់ទង