សិស្សនិស្សិត និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណ 300នាក់ នៃតំបន់៦ផ្សេងគ្នា បានជួបជុំគ្នាដើម្បីទទួលទាននំបញ្ចុករួបរួមសាមគ្គី គាំទ្រសន្ដិភាព និង ការអភិវឌ្ឍន៍
កូរ៉េ៖ ការហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិ ត្រូវបានធ្វើឡើងនៅគ្រប់ស្ថាបន័ អង្គភាព,រោងចក្រសហគ្រាស,វត្តអារាម,គ្រឹះស្ថានសាធារណៈ ក៏ដូចអាជ្ញាធរ ដែនដីក្នុងក្របខ័ណ្ឌទូទាំងប្រទេស ទៅតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ដោយឡែក លោកឡុង ឌីម៉ង់ ឯកអគ្គរាជទួតជាណាចក្រកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានដឹកនាំ ប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណ 300នាក់ នៃតំបន់៦ផ្សេងគ្នា បានជួបជុំគ្នាដើម្បីទទួលទាននំបញ្ចុករួបរួមសាមគ្គី គាំទ្រសន្ដិភាព និងការអភិវឌ្ឍន៍ ។
គូបញ្ជាក់ថា៖ក្នុងពិធីប្រគល់ សញ្ញាបត្រ័ដល់និសិ្សតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅព្រឹកថ្ងៃទី៦មិថុនាសម្តេច តេជោហ៊ុនសែន បានថ្លែងថា យុទ្ធនាការហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិនេះ បានធ្វើឡើង បានធ្វើឲ្យនំបញ្ចុកដែលជាផលិតរបស់ខ្មែរមួយនេះត្រូវប៉ាន់ហើយអាចនឹងមានការផលិតនំបញ្ចុកក្នុងបរិមាណដ៏ច្រើនលើសលុបដើម្បីបំពេញតម្រូវការទទួលទានខុសពីរាល់ថ្ងៃ។ ទោះបីជាយ៉ាងនេះក្តី សម្តេចតេជោបានមើលឃើញថា អតីតះក្រុមប្រឆាំងក៏បានឈ្លៀតឧិកាសកេងចំណេញដោយ វិភាគថា៖យុទ្ធនាការដូចគ្នានេះនឹងជំរុញឲ្យភាគីទាំង២នឹងឈានទៅរកការចចារនយោបាយ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖សុំកុំយកបញ្ហាដែលខ្ញុំ និយាយនេះធ្វើជាការវិភាគអ្វីផ្សេងក្រៅពីរឿងនំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំ ហានទៅដល់ការចចារនយោបាយ។សុំកុំភណ្ឌច្រឡំខ្ញុំនិយាយតែរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព,ឯកភាពជាតិតាមរយះការទទួលទាននំបញ្ចុកថ្ងៃទី៩ មិថុនានេះ។សម្តេចតេជោអះអាងថា៖គ្មានការចចារនយោបាយណាមួយកើតឡើងដាច់ខាត បើទោះបីជាគណបក្សកាន់អំណាច និងអតីតះបក្សប្រឆាំងបាន ដាក់ចេញនូវយុទ្ធនាការដូចគ្នា គឺទទួលទាននំបញ្ចុកទូទាំងប្រទេសនាថ្ងៃអាទិត្យទី៩មិថុនានេះ។នៅពេលនេះនំបញ្ចុក បានក្លាយជារបៀបវារះនយោបាយរបស់ រាជរដ្ឋាភិបាល និងអតិតះក្រុមប្រឆាំងខណះពេលកន្លងមក ក្រុមប្រឆាំងបានប្រើយុទ្ធនាការហូបនំបញ្ចុកដើម្បីគៀគរកំលាំងរៀបចំ ផែនការរងចាំស្វាគមន៏ទណ្ឌិតសម រង្ស៊ី ដែលប្រកាសចូលស្រុកវិញក្នុងឆ្នាំ២០១៩នេះក្នុងគោលដៅបង្កឲ្យមានការបែកបាក់ជាតិជាថ្មី៕