ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង,ប្រធានផ្សារបន្លែច្បារអំពៅ,ប្រធានផ្សារច្បារអំពៅនាំបងប្អូនអាជីវករជាច្រើនរយនាក់ពិសានំបញ្ចុកសាមគ្គីភាព សន្តិភាព…!!!

111

ភ្នំពេញ៖នាឱកាស​ដ៏សប្បាយរីករាយនៅទូទាំងប្រទេស​កម្ពុជានិយាយជារួមនិងនិយាយដោយឡែកនៅរាជធានីភ្នំពេញពោលគឺផ្សារចំនួនបីនៅក្នុងរាជធានីភ្នំពេញរួមមានផ្សារបឹងកេងកង,ផ្សារបន្លែច្បារអំពៅ និង ផ្សារច្បារអំពៅគឺលោកប្រធានផ្សារទាំង៣រូបកាលពីព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩នេះគាត់បានសហការណ៍គ្នាជាមួយបងប្អូនអាជីវករជាច្រើនរយនាក់ពិសានំបញ្ចុកសន្តិភាព សាមគ្គីភាពប្រកបដោយបរិយាកាសសប្បាយរីករាយនៅតាមផ្សារពួកគាត់និមួយៗដាច់ដោយឡែកពីគ្នានាព្រឹកមិញនេះ។
លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកងបានអោយដឹងថាកាលពីវេលាម៉ោងជាង១១ថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩នេះខាងគណៈកម្មការផ្សារបានរៀបចំកម្មវិធីពិសានំបញ្ចុកដើម្បីសាមគ្គីភាព សន្តិភាព និង ឯកភាពជាតិដោយមានបងប្អូនអាជីវករ កម្លាំងបងប្អូនជាអ្នកប្រកបមុខរបររត់ម៉ូតូឌុប កម្លាំងបងៗជាសន្តិសុខផ្សារ បុគ្គលឹកផ្សារចំណុះគណៈកម្មការផ្សារមកចូលរួមពិសានំបញ្ចុកប្រមាណជា៣០០នាក់ពិសានំបញ្ចុកអស់ប្រមាណជាង២០០គីឡូក្រាមហើយកម្មវិធិពិសានំបញ្ចុកនាថ្ងៃនេះប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងហើយពួកគាត់មានការចាប់អារម្មណ៍ជាខ្លាំងដែលមិនធ្លាប់មានពីមុនមកសោះពិសេសបងប្អូនអាជីវករ បងប្អូនប្រកបមុខរបររត់ម៉ូតូនៅផ្សារបឹងកេងកងទាំងអស់។
រីឯនៅផ្សារច្បារអំពៅឯណេះវិញលោកគួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារំពៅខណ្ឌច្បារអំពៅក៏បានរៀបចំជាមហាគ្រួសារខ្មែរដោយពិសានំបញ្ចុកសាមគ្គីភាព សន្តិភាព គឺដើម្បីលើកស្ទួយផលិតផលរបស់ខ្មែរពោលគឺពិសានំបញ្ចុកសាមគីភាពនៅផ្សារច្បារអំពៅនាព្រឹកមិញនេះដោយមានបងប្អូនអាជីវករផ្សារច្បារអំពៅ បងប្អូនប្រកបមុខរបររត់ម៉ូតូឌុប បងប្អូនសន្តិសុខ និង មហាជនទូទៅគាត់មកចូលរួមយ៉ាងច្រើនកុះករផងដែរដែលកម្មវិធីនេះរៀបចំដោយគណៈកម្មការផ្សារច្បារអំពៅ។
ចំណែកលោកសាន់ ប៊ុនណា ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅក៏បានសហករណ៍គ្នាជាមួយបងប្អូនអាជីវករផ្សារដោយធ្វើការរៀបចំពិធីពិសានំបញ្ចុកសន្តិភាព សាមគ្គីភាពដែលប្រកបដោយបរិយាកាសសប្បាយរីករាយដោយមានបងប្អូនមកចូលរួមពិសានំបញ្ចុកប្រមាណ៥០០នាក់ពោលគឺបងប្អូនអាជីករ និង អតិថិជនដោយមិនប្រកាន់វណ្ណៈ បក្ខពួកអ្វីឡើយដោយពិសានំបញ្ចុកអស់ប្រហែល៣០០គីឡូក្រាមហើយជាមួយគ្នានេះក្នុងនាមលោកប្រធានផ្សារសូមអធ្យាស្រ័យផងដែរចំពោះបងប្អូនដែលមិនបានទទួលទានព្រោះខ្វះនំបញ្ចុកដោយការបញ្ជាទិញមិនបាន។ហើយសូមសន្យាថានៅលើកៗក្រោយគឺធានាថាមិនអោយខ្វះឡើយ។
គួរបញ្ជាក់ផងដែរថានាឱកាសពិសានំបញ្ចុកមហាគ្រួសារខ្មែរដោយសាមគ្គីភាព សន្តិភាពដោយលើកស្ទួយនូវផលិតផលខ្មែរគឺបងប្អូនអាជីវករផ្សារទាំង៣ផ្សារខាងលើនោះនិងមហាជនទូទៅគឺពួកគាត់ពិសារនំបញ្ចុកបណ្ដើរនិងច្រៀងរាំលេងកម្សាន្តបណ្ដើរប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែងជាមួយបងៗប្រធានផ្សារទាំងបីខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង