ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារ ហត្ថា កសិករ លី មី ធី ត មិន ខ្វល់ ពី សន្តិសុខ កើត ជំងឺដេកយាមរហូតដល់ស្លាប់

68


ភ្នំពេញ ៖ សន្តិសុខ យាម ធនាគារ ហត្ថា កសិករ ម្នាក់ មាន ជំងឺ មិន ស្រួលខ្លួន ហើយ បាន និយាយ ថា គេ មិន ស្រួលខ្លួន តែ គ្មាន អ្នក ចាប់អារម្មណ៍ ក៏ សុខចិត្ត ដេក យាម រហូត ដល់ គាំងបេះដូង ស្លាប់ ។
ហេតុការណ៍ នេះ បាន កើតឡើង កាលពី ថ្ងៃ ទី ៩ ខែមិថុនា ឆ្នាំ ២០១៩ វេលា ម៉ោង ៨ និង ៣០ នាទី ព្រឹក នៅ អាគារ លេខ ៦៧ អា ផ្លូវ ២៨៩ ក្រុម ៦៨ ភូមិ ១៤ សង្កាត់ បឹង កក់ ទី ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
ជន រង គ្រោះ មានឈ្មោះ ចាន់ ហឿ ន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ ជា បុគ្គលិក ក្រុម ហ៊ ន សន្តិសុខ ប៊េ ស ប្រចាំការ នៅ ធនាគារ ហត្ថា កសិករ មានស្រុក កំណើត នៅ ភូមិ ត្រស់ ឃុំ ត្រស់ ស្រុក រមាស ហែក ខេត្តស្វាយរៀង ។
មុន ពេល កើតហេតុ ជន រង គ្រោះ ( សព ) បាន និយាយ ប្រាប់ ថា មិនសូវ ស្រួលខ្លួន រួច ធ្វើការ ធម្មតា រហូត ដល់ វេលា ម៉ោង ៥ និង ៥១ នាទី ព្រឹក ក្មួយ បាន ដើរ ចេញពីផ្ទះ លេខ ៦១ ផ្លូវ ២៨៩ សង្កាត់ បឹង កក់ ទី ២ ខណ្ឌទួលគោក មក អង្រួន ជើង ជន រង គ្រោះ តែ មិន ភ្ញាក់ រហូត ដល់ ម៉ោង កើតហេតុ វេលា ម៉ោង ៨ និង ២២ នាទី ក្មួយ មក អង្រួន ជើង ម្តងទៀត ទើប ដឹង ថា ពូ របស់ ខ្លួន បាន ស្លាប់ បាត់ ទៅ ហើយ ។
ឆ្លង តាម ការ ពិនិត្យ របស់ ការិយាល័យ ជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ លោក វេជ្ជបណ្ឌិត ន ង វ ណ្ណា រ័ ត្ន បាន សន្និដ្ឋាន ថា ជន រង គ្រោះ ស្លាប់ ដោយ គាំងបេះដូង ( ជំងឺលើសឈាម ) ។
បច្ចុប្បន្ន សាកសព ត្រូវ បាន ប្រគល់ ជូន ក្រុម គ្រួសារ ធ្វើបុណ្យ តាម ប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង