ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌដូនពេញ បង្ក្រាបមុខសញ្ញា ចែកចាយគ្រឿងញៀនដ៏ធំមួយ

110

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០១h៣០នាទីរំលងអធ្រាត្រ ដោយអនុវត្តន៍តាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញនៃ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរនូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង R6 ក្តាន់ពីរ  ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។

នគរបាលខណ្ឌដូនពេញបានដឹងថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់មានរួមមាន:
១/ឈ្មោះ នី ម៉ាណេត  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។
២/ឈ្មោះ ឆយ បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។
៣/ឈ្មោះ សុ វត្ត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ (ប្រើប្រាស់គ្រឿងញៀន)។
៤/ឈ្មោះ ហម រត័្នថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំរោងចក្រឆ្នាំង ភូមិ២ សង្កាត់ស្រះចក (ប្រើប្រាស់គ្រឿងញៀន)។
៥/ឈ្មោះ សាយ សម្ភពបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ទីតាំងខាងលើ (ប្រើប្រាស់គ្រឿងញៀន)។ វត្ថុតាងចាប់យករួមមាន
ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥១៩កញ្ចប់ ក្នុងនោះមាន០៥កញ្ចប់ធំ។ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ។ ដាវកែឆ្នៃចំនួន០១ដើម។ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង។ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F 0041 ។
៨/ប្រាក់រៀលចំនួន បីមុឺនពីពាន់(៣២០០០៛)។
ចំពោះមុខកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយ បន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕


អត្ថបទដែលជាប់ទាក់ទង