ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីបច្ចេកទេសហែលទឹកកម្ពុជា៣នាក់ត្រូវសហព័ន្ធអន្តរជាតិទទួលស្គាល់ បន្ទាប់ពីធ្វើតេស្តជាប់នៅថៃ

263

ភ្នំពេញ៖មន្ត្រីបច្ចេកទេសហែលទឹក៣រូបដែលសហព័ន្ធខ្មែរហែលទឹកបានបញ្ជូលរៀនវគ្គបណ្តុះបណ្តាលគណៈកម្មច្ចេកទេសកម្រិតអាស៊ី និងពិភពលោកបានធ្វើតេស្តជាប់ទំាង៣ ហើយ ។

​វគ្គនេះបានចាប់ផ្ដៃមរយៈពេល២ថ្ងៃគឺថ្ងៃទី២៨-២៩មេសា ។ មន្ត្រីទាំង៣រូបនោះមានលោកហែម ចាន់លី ជាអនុប្រធានសហព័ន្ធ លោកហែម គីរីជាអគ្គលេខាធិការសហព៧ន្ធ និង លោកនាង សូរិទ្ធិយ៉ាជាសមាជិកប្រតិបត្តិសហព័ន្ធ ។

​ពួកគេបានធ្វើតេស្តជាប់ជាមន្ត្រីបច្ចេកទេសកម្រិតអាស៊ី ហើយជាមួយនឹងការធ្វើតេស្តជាប់នេះសហព័ន្ធកីឡាហែលទឹកអន្តរជាតិក៏ប្រកាសទទួលស្គាល់ភ្លាមៗដែរ ។

អត្ថបទដែលជាប់ទាក់ទង