ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកនេះសារឿន ចាន់សន្លប់ទឹកទី១ ដោយសារកែងខ្លាចាស់ថៃរ៉េ ដា

68

ភ្នំពេញ:អ្នកប្រដាល់កម្ពុជាសារឿន ចាន់ក្លិបតាព្រហ្មមានជ័យ ដែលប្រកាសសងសឹកជាមួយអ្នកប្រដាល់វ័យ
ចំណាស់ថៃរ៉េ ដា(Re Da)នោះបែរជាត្រូវអ្នកប្រដាល់ថៃរូបនេះ ប្រើពេលដ៏ខ្លីបំផុតដើម្បីបញ្ចប់សកម្មភាពអ្នកប្រដាល់
កម្ពុជា ។
ជំនួបសងសឹកនេះធ្វើឡើងលើសង្វៀនTV5 នាយប់ថ្ងៃទី១៥មិថុនា ។ តាមពិតមួយជីវិតរបស់សារឿន ចាន់ពុំ
ធ្លាប់ឈ្នះអ្នកប្រដាល់ថៃរូបនេះឡើយ គ្រាន់តែការប្រកួតកន្លងមកសារឿន ចាន់ចាញ់ដោយពិន្ទុ ពិសេសការប្រកួតភាគ
ច្រើនគេចាន់នៅក្នុងទឹកទី៣ ឬ ទឹកទី៤ ។
ការប្រកួតលើកនេះសារឿន ចាន់ប្ដូរយុទ្ធសាស្រ្តវ៉ៃតាមការផ្ដល់យោបល់របស់គ្រូ និង អ្នកឲ្យទឹករបស់គេ ។
ជាមួយនឹងការប្ដូរយុទ្ធសាស្ដ្រវ៉ៃនេះរ៉ា ដាក៏ប្ដូររបៀបវ៉ៃដែរដោយគេចាប់ផ្ដើមបញ្ចេញកែង និង ជង្គង់តាំងពីដើមទឹកទី១
ទៅតែម្ដង ។
ទីបំផុតកែងរបស់រ៉េ ដាបានធ្វើឲ្យសារឿន ចាន់ដួលសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ តែម្ដង ។ការដួលសន្លប់
នេះធ្វើឲ្យគេមើលឃើញជាទូទៅថាសារឿន ចាន់លែងសក្តិសមជាគូប្រកួតរបស់រ៉េ ដាទៀតហើយ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះបានធ្វើឲ្យមន្ត្រីផ្គូរផ្គង់ និង អ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់TV5
ខកចិត្តយ៉ាងខ្លាំងដោយគូពិសេសៗ សុទ្ធតែសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។
ខាំ កូនខ្លារបស់ក្លិបរ៉ាហាប់ស្វាយប៉ាកគេប្រើពេល មិនដល់មួយទឹកផងនោះបានផ្ដួលអ្នកប្រដាល់ឡុង សុខលីម
ឲ្យសន្លប់ក្រោកលែងរួច ។
ពួកគេជាអ្នកប្រដាល់ជើងថ្មីមែនតែគ្រូបង្វឹករបស់ពួកគេ សុទ្ធតែអះអាងថាខ្លាំងធានាវ៉ៃបាន៥ទឹកតែទីបំផុត
សូម្បីតែទឹកទី១ឆ្លងមិនទាំងផុតផងនោះ ។
ធីម ទាន់មកពីក្លិបខេត្តរតនគីរីបានប្រើកណ្ដាប់ដៃ ផ្ដួលអ្នកប្រដាល់ពុទ្ធ សែនសូយក្លិបពុទ្ធសេរីវង្សឲ្យដួល
សន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ដែរ ។
លីន ចន្ទីក្លិបបូរីរាជសីហ៍មានរិទ្ធបានទាត់អ្នកប្រដាល់ជើងខ្លាំងថន ភឿតក្លិបឃ្លាំងមឿងកីឡា ឲ្យដួលមិនអាច
ក្រោកឈរប្រកួតបានតទៅទៀតនៅទឹកទី១ដូចគ្នា ។

អត្ថបទដែលជាប់ទាក់ទង