ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផាន់ គ្រាន់មានសំណាងមួយកែងចុងក្រោយ

267

ភ្នំពេញ:ពិតជាសំណាងនឹកស្មានមិនដល់មែនដែលក្នុងការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់បារលីប្លេកលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៩មេសារវាងអ្នកប្រដាល់កម្ពុជាផាន់ គ្រាន់ក្លិបពុទ្ធសេរីវង្ស ជាមួយអ្នកប្រដាល់ថៃLoom Leng នៅទឹកទី៥ស្រាបតែផាន់ គ្រាន់បញ្ចេញមួយកែងបានយ៉ាងល្អធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះសន្លប់ក្រោកលែងរួច ។

​កាលពីប្រកួតវិលជុំLoom Leng ឈ្នះផាន់ គ្រាន់ដោយពិន្ទុហើយនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះផាន់ គ្រាន់ក៏ស្ថិតក្នុងស្ថានភាពលំបាកដែរ ។ផាន់ គ្រាន់វ៉ៃចេញច្រើនតែមិនសូវចំគោលដៅ ឯ Loom Leng ដែលមានទេពកោសល្យប្រើជើងនោះគេទាត់របើកដៃការពាររបស់ផាន់ គ្រាន់ជាញឹកញាប់ ។

​មកដល់ទឹកទី៥ទាំងសងខាងសុទ្ធតែខិតខំវាយសម្រុកដើម្បីដណ្ដើមប្រៀបដូចគ្នានោះស្រាប់តែ Loom Lengធ្វេសប្រហែសផាន់ គ្រាន់ព្រលែងមួយកែងចំកណ្ដាលមុខបណ្ដាលឲ្យសន្លប់ក្រោកលែងរួច ។មួយកែងនេះប្រៀបដូចជាព្រះប្រទានឲ្យផាន់ គ្រាន់អញ្ចឹងព្រោះនេះជាមួយកែងនៃជ័យជំនះ ។

អត្ថបទដែលជាប់ទាក់ទង