ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងកូយ ឡាយត្រៀមខ្លួនទទួលឆាង ស៊ឹក

100

ភ្នំពេញ:អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងកម្ពុជា របស់ក្លិបទ័ពឆ័ត្រយោង៩១១ត្រៀមខ្លួនរួចហើយដើម្បីទទួលេអ្នក
ប្រដាល់ថៃឆាង ស៊ឹក(Chhang Soek)លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី២៧កក្កដា ។
កូយ ឡាយគេជាជើងខ្លាំងមួយរូបដែលវ៉ៃមិនដកថយ ។ មួយរយៈនេះមានអ្នកប្រដាល់ខ្លាំងៗមិនតិចទេដែល
ក្នុងនោះក៏មានអ្នកប្រដាល់ជើងចាស់ផងត្រូវអ្នកប្រដាល់វ័យក្មេងរូបនេះ បង្ក្រាបបាន ។ គេជាអ្នកប្រដាល់ដែលមានចិត្ត
ពុះកញ្ជ្រោលព្រោះនៅពេលប្រកួតគេ ចង់ប្រើប្រាស់ពេលវេលាដ៏ខ្លីបំផុតដើម្បីផ្ដួលគូប្រកួត ។
ចំពោះឆាង ស៊ឹកគេទៃបតែឆ្លងដែន មកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ មិនដឹងថាគេមានសមត្ថភាព
ប៉ុណ្ណា និងមានរបៀបវ៉ៃយ៉ាងណាៗនោះឡើយ ។លោកថៃ អ៊ូដែលជាព្រឹទ្ធាចារ្យប្រដាល់មួយរូបនិងជាអ្នកដឹកនាំអ្នក
ប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បាន និយាយថាអ្នកប្រដាល់ថៃរូប នេះមិនអន់ទេតែការធ្វើដំណើរដោយ
រថយន្ដពីស្រុកថៃមកស្រុកខ្មែរវាធ្វើឲ្យគេចុះកម្លាំងខ្លះៗហើយ ។
កូយ ឡាយមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៧ដង ចាញ់១១ដង ចំពញឆាង ស៊ឹកវិញគេមានប្រវត្តិប្រកួតចំ
នួន៧៦ដង ឈ្នះ៥៨ដង ចាញ់១៨ដង ។ ដោយពុំធ្លាប់ស្គាល់គ្នាពីមុនមកបែបនេះ មិនដឹងថានរណាជួបសំណាងល្អក្នុង
ការប្រកួតនេះឡើយ ។
ហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជា មួយអ្នកប្រដាល់ម៉ង ដាំ(Morng Dam) ដោយ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះក៏ពុំធ្លាប់មកប្រកួត នៅស្រុកខ្មែរដែរហើយក៏មិនមាន នរណាធ្លាប់បានឃើញអ្នកប្រដាល់
រូបនេះប្រកួតដែរ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥២ដង ឈ្នះ៤៩ដង ចាញ់ ៣ដង ។ ចំពោះកូយ ឡាយ
វិញគេមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧៣ដង ចាញ់១៥ដង និងស្មើពិន្ទុ១ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង