ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Claude Azema៖មូលហេតុដែលកម្ពុជាបាន ទទួលសិទ្ធធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកយុនវជន

72

ភ្នំពេញ៖លោក Claude Azema ប្រធានសហព័ន្ធប៉េតង់អន្តរជាតិក្នុងឱកាស បំពេញទស្សនកិច្ចនៅកម្ពុជាបាន
ថ្លែងថាមូលហេតុដែលកម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ប្រកួតប៉េតង់ជើងឯកពិភពលោកក៏ដោយសារតែកម្ពុជា
មានគុណសម្បត្តិច្រើន ។
លោកក៏បានចាត់ទុកថានេះជាឱកាសមាសសម្រាប់ កម្ពុជាក្នុងផ្សព្វផ្សាយពីតំបន់វប្បធម៌នានារបស់ខ្លួនដល់
ពិភពលោកពិសេសពីប្រាសាទបូរាណនានា ដល់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់ពីកម្ពុជា ។ អ្នកដែលស្គាល់កម្ពុជា
ស្រពិចស្រពិលគេនឹងស្គាល់កម្ពុជា កាន់តែច្បាស់ហើយគេនឹងដឹងថាកម្ពុជា កំពុងតែរីកចម្រើនគ្រប់វិស័យ ។
សូមបញ្ជាក់ថាការប្រកួតប៉េតង់ជើងឯកពិភពលោក នឹងធ្វើនៅទីលានប៉េតង់ជាតិក្នុងពហុកីឡដ្ឋានជាតិដែល
ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៨ដល់២៤វិច្ឆិកា ។
លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា
មានប្រសាសន៍ថាដំណើរទស្សនាកិច្ចលោកClaude Azemaប្រធានសហព័ន្ធប៉េតង់ពិភពលោកនៅកម្ពុជាលើកនេះ
ដើម្បីត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក
យុនវជន និងនារីឆ្នាំ២០១៩ខាងមុខនេះ ។
ប្រមុខប៉េតង់រូបនេះក៏ត្រូវការពិនិត្យមើលពីការត្រៀម ខ្លួនរបស់កម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ហើយនេះជាការបង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយ របស់កម្ពុជាក្នុងការបើកទ្វារផ្ទះដើម្បីទទួលកីឡាករ-កីឡាការិនី
ប៉េតង់មកពីគ្រប់ច្រកល្ហកនៃពិភពលោក ។
សូមបញ្ជាក់ថាកម្ពុជាបានរៀបចំជួសជួលកែលម្អទីលានប្រកួត រៀបចំអាជ្ញាកណ្តាល និងចៅក្រមរបស់ខ្លួន និងបានត្រៀមកីឡាករ-កីឡាការិនីថ្នាល និងកីឡាការិនីជម្រើសជាតិចំនួន១៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីថ្នាល៨នាក់ ដែលមានគុណភាពសម្រាប់ ជើងឯកពិភពលោកយុនវជន និងនារីឆ្នាំ២០១៩នេះ។

អត្ថបទដែលជាប់ទាក់ទង