ប្រមុខអាជ្ញាធរកីឡាចូលរួមបិទសិក្ខាសាលា ស្តីពីការប្រឆាំងការប្រើប្រាស់ សារធាតុដូប៉ាក្នុងកីឡា
ខេត្តកោះកុង៖ប្រមុខអាជ្ញាធរកីឡាគឺលោអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចូលរួម
ក្នុងពិធីបិទសិក្ខាសាលាស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡានាព្រឹកថ្ងៃទី២៦កក្កដានេះនៅខេត្តកោះកុង ។
វគ្គនេះទ្រទ្រង់ថវិកាដោយក្រសួងអប់រមយុវជន និង កីឡា ។វគ្គសិក្ខាសាលានេះមានរយៈពេល៤ថ្ងៃគឺចាប់ពី
ថ្ងៃទី២៣ដល់២៦កក្កដាដោយមានសិក្ខាកាមចូលរួមចំនួន៧២នាក់។
ប៉ុនសុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា វគ្គនេះធ្វើឡើងក្នុងគោលបំណងឲ្យមន្រ្តីពាក់ព័ន្ធនឹងកីឡាទំាងអស់ ចូលរួមចំណែកក្នុងការអប់រំពង្រឹងការការពារសុវត្ថិភាព និងលើកកម្ពស់សុខុមាភាពដល់ប្រជាពលរដ្ឋ និងក្រុមកីឡានៅតាមសាលារៀនក៏ដូចជា ខេត្តឲ្យបានយល់ដឹងកាន់តែច្បាស់់ ពីសារធាតុលើកកម្លាំងដែលហាម ឃាត់ក្នុងកីឡា ។
វគ្គនេះឧទ្ទេសនាមដោយអ្នកឯកទេសខាងដូប៉ា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចំនួន៣រូប គឺ លោក សំ សុខយីអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាលោកអ៊ិត ឡេងប្រធានការិយាល័យទីភ្ញាក់ងារប្រឆាំងការប្រកួត ប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡា និង លោក ឃួន ណារិទ្ធ អនុប្រធានការិយាល័យបណ្តុះបណ្តាលនៃមជ្ឈ
មណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងលោកបណ្ឌិត ស្តើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
សូមបញ្ជាក់ថាសិក្ខាកាមទាំងអស់ដែលចូលរួមក្នុងវគ្គនេះ សុទ្ធតែបានទទួវិញ្ញាបនប័ត្របញ្ជាក់ពីការចូលរួម គ្រប់ៗគ្នាតែម្ដង ។