ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេស ជីវ៉ាបន្ទាប់ពីបាត់មុខដោយសារបរាជ័យផ្ទួនៗនោះ បង្ហាញខ្លួនជាថ្មី

86

ភ្នំពេញ:លើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៨កក្កដា អ្នកប្រដាល់កម្ពុជាទេស ជីវ៉ាដែលកន្លង
មកលង់ក្នុងបរាជ័យផ្ទួនៗនោះ បានបង្ហាញមុវជាថ្មីឡើងវិញហើយ ។
ការបង្ហាញខ្លួនជាថ្មីនេះអ្នកប្រដាល់កម្ពុជារូបនេះ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃប៉ែត សេនឡេក
(Pert Senlek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។តាមពិតជីវ៉ាជាអ្នកប្រដាល់ចិត្តធំ និង ក្លាហាន
នៅក្នុងការប្រកួត ។គេចូលចិត្តប្រើកែង និងវាយសម្រុកទៅរកគូប្រកួតរហូត ។
អ្វីដែលជាចំណុចខ្សោយរបស់គេគឺការប្រើកម្លាំងខ្ជះខ្ជាយ គេចូលចិត្តវ៉ៃចេញច្រើនតែមិនបានលទ្ធផល ។វិធី
ការពារខ្សោយ ពិសេសការចង់ឈ្នះគូប្រកួតឲ្យបាន ឆាប់នេះហើយដែលធ្វើឲ្យអ្នកប្រដាល់រូបនេះតែងតែភ្លាត់ស្នៀត
ត្រូវគូប្រកួតវ៉ៃឲ្យដួល ។ ជីវ៉ាមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៥ដង ចាញ់១៨ដងនិងស្មើពិន្ទុ២ដង ។
ប៉ែត សេនឡេកគេធ្លាប់មកប្រកួតស្រុកខ្មែរ២-៣ដងដែរ ។ គេជាអ្នកប្រដាល់ដែលមិនចូលចិត្តវ៉ៃប្ដូរនោះទេគេ
វ៉ៃមួយដោយចិត្តត្រជាក់តែមិនគូប្រកួតមាន ចន្លោះប្រហោងនោះ គេឆ្លៀតឱកាសវ៉ៃភ្លាមៗតែម្ដង ។អ្នកប្រដាល់ថៃរូប
នេះទាត់ចេញធ្ងន់ល្អ កណ្ដាប់ដៃរហ័សឯជង្គង់របស់គេ ក៏មិនអាចមើលស្រាលបានដែរ ។
គេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់១១ដង ។ជំនួបមួយនេះមិនដឹងថានរណាឈ្នះនរណាចាញ់
នោះទេតែសម្រាប់ជីវ៉ាត្រូវការឈ្នះជា ចាំបាច់ព្រោះគេត្រូវការស្ដារកេរ្តិ៍ឡើងវិញ ។
អេលីត សាន់ក្លិបឆ្មា ស សែនសុខត្រូវបានផ្គូរផ្គងឲ្យប្រកួតជា មួយអ្នកប្រដាល់ថៃស៊ីង ដាំ(Sing Dam)ដោយ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អេលីត សាន់មួយរយៈនេះការប្រកួតរបស់ គេភាគច្រើនទទួលបានជោគជ័យ ។គេជាអ្នកប្រដាល់ចិត្តធំដែល
ចូលចិត្តប្រើពេលខ្លីដើម្បីផ្ដួលគូប្រកួត ។ជាមួយនឹងជង្គង់ធ្ងន់កណ្ដាប់ដៃធ្ងន់កែងរហ័សនោះអេលីត សាន់មានវិធីការ
ពារបានល្អ ។ គេមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៤៣ដង ចាញ់១៧ដង និងស្មើពិន្ទុ២ ដង ។
ចំពោះអ្នកប្រដាល់ថៃស៊ីង ដាំវិញគេក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ ហើយការប្រកួតរបស់គេមានឈ្នះមាន
ចាញ់ជាធម្មតា ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៥០ដង ចាញ់៥ដង និងស្មើពិន្ទុ១ដង ។ ការ
ប្រកួតនេះមិនដឹងថាអេលីត សាន់ដណ្ដើមជ័យជំនះពីស៊ីង ដាំបានឬទេ ?

អត្ថបទដែលជាប់ទាក់ទង