ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតវាយកូនគោល ដណ្ដើមពានរង្វាន់ សម្ដេចពិជ័យសេនា

67

​ ភ្នំពេញ-ពេញមួយថ្ងៃទី២៨កក្កដានាទីលានវាយកូនគោល
ហ្គ្រេនភ្នំពេញសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានរៀបចំការប្រកួតកីឡាវាយកូនគោល ដណ្ដើមពានរង្វាន់សម្ដេចពិជ័យ
សេនាទៀ​បាញ់​។
ការប្រកួតចែកចេញជា២ប្រភេទគឺការប្រកួតវាយក្រុមដែល មានកីឡាករចូលរួមចំនួន៩៣នាក់ និងវិញ្ញាសាទោលដែលមាន កីឡាករចូលរួមចំនួន៩១នាក់និងកីឡាការិនីចំនួន២៨នាក់។
ចំពោះចំណាំត់ថ្នាក់ក្រុមចំណាត់ថ្នាក់លេខ១បានទៅក្រុម
​ដែលមានកីឡាករប៉ុល​សារឿន​ កីឡាករអ៊ុកប្រាថ្នានិងកីឡាករ
អ៊ុក​ខ្នូច។ ចំណាតកថ្នាក់លេខ២ បានទៅក្រុមកីឡាករមួនសារ៉ន
កីឡាករផូផារិទ្ធនិងកីឡាករហមវ៉ាន់ថា។ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមកីឡាករមាសសាវ៉នកីឡាករផនណារ៉ា និងកីឡាករសោបូរីរក្ស។
ចំណាត់ថ្នាក់វាយទោលនារីលេខ១កីឡាការិនីCherry Liលេខ២កីឡាការិនីមួងសិលានិងលេស៣កីឡាការិនីវេងសំបូរ។
វិញ្ញាសាឯកត្តជន(Cross Scorer)ចំណាត់ថ្នាក់លេខ១កីឡាករស​
សិទ្ធិលេស២កីឡាករជិនចានសង្ហា និងលេខ៣កីឡាករនីលីស្រាង។វិញ្ញាសា(CGF-HDC) ចំណាត់ថ្នាក់លេខ១កីឡាករថោងសុខាំ
ភូលេខ២កីឡាករឆោមសំបូរ និងលេខ៣កីឡាករជុំសំអាន។
ឯកត្តជនបុរសវិញ្ញាសា(NON-HDC)ដែលមានតែមួយចំណាត់ថ្នាក់
នោះបានទៅកីឡាករអឿនចយ។
កីឡាករដែលវាយបានជិតឡូតិ៍បានល្អគឺ កីឡាករលីហុងរី
​ឯកីឡាការិនីវិញនោះ គឺកីឡាការិនីចូលី៕

អត្ថបទដែលជាប់ទាក់ទង