ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា វីរៈ និច្ច តារាចម្រៀងវៃក្មេង ម្ចាស់បទ មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវា ធ្វើឲ្យទស្សនិច្ចជនគាំទ្រយ៉ាងច្រើន 

464

                  
ភ្នំពេញ៖  តារាចម្រៀងវ័យក្មេងសាច់សខ្ចីម៉ដ្ឋខៃ កញ្ញាវីរៈនិច្ច (ឆេង ស្រីនិច្ច) ម្ចាស់បទ មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវា បានអះអាងថា រូបសម្រស់របស់នាងពេលនេះគឺនៅ រក្សារបស់ហ្ស៊ីន និងធ្វើឲ្យទស្សនិច្ចជនគាំទ្រយ៉ាង ច្រើន ដោយសារនាងថែរក្សារាងពី ធម្មជាតិ ទាំងអស់ មិនបានកែច្នៃត្រង់ណាមួយទេ ហើយ ក៏មិនប្តូរចិត្តថាត្រូវកែកន្លែងណាមួយដែរ បើទោះជានាងថាមិនមែនជាស្រីស្អាតគ្រប់កន្លែងយ៉ាងណាក៏ដោយ។

ការដែលកញ្ញា វីរៈ និច្ច ចង់រក្សាររបស់ពីធម្មជាតិឱ្យបាន១០០%ជាប់ខ្លួននេះ ដោយសារម្តាយរបស់នាងមិនអនុញ្ញាតឱ្យមានការកែសម្រស់ជាដាច់ខាត ព្រោះខ្លាចទៅថ្ងៃក្រោយជួបផលវិបាក។
      នាងបន្ដថា៖ ម៉ែខ្ញុំមិនឱ្យកែសម្រស់ទេ! គាត់ហាមតែម្តង អត់ឱ្យកែកុនអីត្រង់ណាជាដាច់ខាត។ ខ្ញុំផ្ទាល់មិនមែនថាខ្លួនឯងស្អាតគ្រប់យ៉ាងទេ តែឥឡូវយើងនៅក្មេងដែរ អ៊ីចឹងក៏មិនចង់កែត្រង់ណាដែរ ព្រោះយើងក្មេងអ៊ីចឹងនៅផាត់មុខទៅលើកមុខបានដែរ! ។
    កញ្ញា វីរៈនិច្ច អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៤ ហើយដោយសារតែមានរូបសម្រស់ស្អាត ទឹកដមសំឡេងអំណោយ ផលនោះ ទើបនាងអាចឈានចូលច្រៀងនៅសាន់ដេ បានដោយងាយ តាមរយៈការជួយជ្រោមជ្រែងពីលោកពូបង្កើតរបស់នាង ដែលជាតារាចម្រៀងល្បីស្រាប់ គឺលោកខាន់ ជេមស៍។
  កញ្ញា វីរៈ និច្ច បានឱ្យដឹងថា លោកជេមស៍ បានជួយនាងច្រើនរឿងចូលសិល្បៈនេះ ហើយនាងចង់ច្រៀងជាមួយពូដែរ តែអ្វីៗគឺនៅលើក្រុមហ៊ុនជាអ្នករៀបចំឱ្យប៉ុណ្ណោះ។
 ស្រីស្អាតវីរៈ និច្ច ដែលទើបអាយុ២១ឆ្នាំនោះ អះអាងថា ទោះជាកន្លងមក នាងនិងនាយចឺម ហាក់មានភាពស្និទ្ធស្នាលគ្នាលើសពីធម្មតាមែន ប៉ុន្តែគ្មានទំនាក់ទំនងពិសេសនៅក្រៅឆាកឡើយ ៕

អត្ថបទដែលជាប់ទាក់ទង