ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រឡប់មកវិញជាមួយនឹងមេដាយ៤៦គ្រឿង

96

​ភ្នំពេញ៖ប្រតិភូកីឡានគរបាលជាតិកម្ពុជាចំនួន៩៦រូបដែលទៅចូលរួមប្រកួតកីឡានគរបាលពិភពលោក​លើកទី១៨នៅទីក្រុងឆេងឌូប្រទេសចិន(The 18th Police and Fire Games 2019 Chengdu,China)បានវិលត្រឡប់មក ​វិញហើយដោយស្ពាយមេដាយចំនួន៤៦គ្រឿងមកជាមួយ ។

​ក្នុងចំណោមមេដាយទាំ៤៦គ្រឿងនោះមានមេដាយមាសចំនួន១៨គ្រឿង មេដាយប្រាក់ចំនួន១៧គ្រឿង​ និងមេដាយសំរិទ្ធចំនួន១១គ្រឿង ។លោកឳត្តមសេនីយ៍ឯកជា ប៊ុនហេងដែលជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជាបានចាត់ទុកថានេះពិតជាមោទនភាពមួយ មិនត្រឹមតែនគរបាលជាតិកម្ពុជា ឬ ក្រសួងមហាផ្ទៃទេតែ វាជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល ។

​សូមបញ្ជាក់១៣ប្រភេទកីឡាដែលបញ្ជូនទៅចូលរួមប្រកួតនោះរកមេដាយទាំង១៣ប្រភេទដែលក្នុងនោះប្រភេទទូកនាគរកបានមេដាយមាស​១ គ្រឿង ។ វាយកូនឃ្លីលើតុរកបានមេដាយសំរិទ្ធមួយគ្រឿង ហែលទឹករកបានមេដាយមាស១គ្រឿង​ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង ។

​ប្រភេទចំបាប់កាច់ដៃរកបានមេដាយមាស១គ្រឿងប្រាក់២គ្រឿងនិងសំរិទ្ធ១គ្រឿង។ការាតេដូរកបានមេដាយមាស៧គ្រឿង និងមេដាយប្រាក់ចំនួន២គ្រឿង ។កីឡាយូដូរកបានមេដាយប្រាក់៣គ្រឿង និងសំរិទ្ធ ១

​គ្រឿង ។ប្រភេទកីឡាជូជិតស៊ូរកបានមេដាយមាស១គ្រឿង និងសំរិទ្ធ១គ្រឿង ប្រភេទកីឡាវាយសីរកបានមេដាយប្រាក់១គ្រឿង ។

​ប្រភេទកីឡាអត្តពលកម្មបានមេដាយមាស១គ្រឿង និងប្រាក់២គ្រឿង ។តេក្វាន់ដូរកបានមេដាយមាស​៣គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង ។ទ្រីយ៉ាត្លុងរកបានមេដាយប្រាក់១គ្រឿង ចំបាប់រកបានមេដាយមាស​ ២គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ២គ្រឿង និង ប្រភេទកីឡាបាល់ឩិបរកបានមេដាយសំរិទ្ធ១គ្រឿង ។

​លោកផ្កាយ៣បញ្ជាក់ថានេះជាលើ់កដំបូងហើយដែល កីឡានគរបាលជាតិកម្ពុជាចេញទៅចូលរួមប្រ​កួតក្នុងព្រឹត្តិការណ៍ពិភពលោកបែបនេះ ហើយថែមទាំទទួលបានលទ្ធផលល្អទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង