ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាហាប់គីដូកម្ពុជាកាន់តែរីកចម្រើន ក្នុងខណៈដែលកូរេកំពុងតាមដាន

94

​ភ្នំពេញ៖លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់ គីដូកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកផ្នែកសម្តែង “ស្នៀតការពារខ្លួន” នេះគឺដើម្បីជួយអភិវឌ្ឍន៍ និងជំរុញ
វិស័យកីឡាហាប់គីដូកម្ពុជាឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំង។

​លោកថ្លែងបែបនេះនៅក្នុងពិធីប្រកួតជៀងឯកជ្រើសរើសជើងឯកផ្នែកសម្ដែងដោយបង្ហាញនូវស្នៀតការពារខ្លួនកន្លងមកនេះ ។ក្នុងពេលប្រឡងសម្ដែងនេះមានការចូលរួមត្រួតពិនិត្យពីសំណាក់គ្រូធំៗ រួមជាមួយលោក​ម៉ក់ សំអុលដែលជាប្រធានសហព័ន្ធ និងលោកឳត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡានគរបាលជាតិ​កម្ពុជា​។

​លោកបានបន្តថាសម្រាប់ការប្រកួតលើកទី១របស់សហព័ន្ធកីឡាហាប់គីដូនេះដើម្បីពង្រឹងសមត្ថភាពរបស់កីឡាករ-កីឡាការិនីហាប់គីដូកម្ពុជាឈានចូលកម្រិតអន្តរជាតិនាអនាគត។

​ហាប់គីដូជាសហព័ន្ធមួយដែលបានទទួលការទ្រទ្រង់នូវថវិកាពីសមាជិកប្រតិបត្តរបស់ខ្លួននិងបានទទួលពីផ្នែកឯកជន និងបណ្ដាក្លិបដែលជាសមាជិក ។

​លោកអគ្គលេខាធិការបន្ថែមទៀតថាសព្វថ្ងៃនេះសមាគមកីឡាហាប់គីដូសាធារណរដ្ឋកូរ៉េកំពុងតាមដានយ៉ាងយក ចិត្តទុកដាក់នៃ ដំណើរវិវត្តន៍របស់កីឡាហាប់គីដូកម្ពុជា ហើយពួកគេក៏បានបង្ហើបពីគម្រោងជួយបន្ថែម លើចំណុចខ្វះខាតរបស់កម្ពុជាផងដែរ ប្រសិនបើកម្ពុជារក្សាឆន្ទៈខំប្រឹង និងការអភិវឌ្ឍន៍បន្ដទៀត៕

អត្ថបទដែលជាប់ទាក់ទង