ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹកចេញទៅចូលរួមប្រកួត ជើងឯកយុវជនពិភពលោក នៅហុងគ្រី

82


ភ្នំពេញ៖គ្រូបង្វឹកនិងកីឡាករកីឡាការិនីហែលទឹកថ្នាល ចំនួន៤នាក់២០១៩ បានចេញទៅដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាហែលទឹកជ្រើសរើសជើងឯកយុវជនពិភពលោកលើកទី៧ “FINA World Junior Swimming Championships 2019” នៅទីក្រុង Budapest ប្រទេសហុងគ្រីហើយ ។
លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក បានប្រាប់តាមសារអេឡិចត្រូនិចថា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកចំនួន៤នាក់ហើយ ហើយការប្រកួតនឹងបញ្ចប់នៅថ្ងៃទី២៦ ខែសីហា។
ការទៅចូលរួមប្រកួតនេះដឹកនាំដោយលោកគ្រូបង្វឹក លោក ហែម លំផាត់ចំពោះកីឡាករ កីឡាការិនីមាន កីឡាករ អ៊ូង លីហេង កីឡាករ ម៉នត្រស ផានសុវណ្ណអរុន និង កីឡាការិនី វ័ច ហ្សង់ឆាយ។
លោកអគ្គលេខាធិការទទួលស្គាល់ថាការប្រជែងយកមេដាយ គឺជារឿងលំបាក តែក្នុងនាមជាសមាជិកមួយរបស់សហព័ន្ធពិភពលោក យើងត្រូវតែទៅចូលរួមប្រកួត ។មានប្រទេសច្រើនណាស់ កីឡាហែលទឹករបស់គេ
ខ្សោយជាងយើងផង គេនៅតែទៅចូលរួមប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង