កំពែង ខ្មៅ និង កូយ ឡាយនរណាខ្ទាតចេញ?
ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing knock-Out Serie by K-Cementសម្រាប់ថ្ងៃទី២៤សីហាគូដែលគួរឲ្យចាប់
អារម្មណ៍នោះគឺជំនួបរវាងកំពែង ខ្មៅក្លិបក្រសួងកសិកម្មជាមួយកូយឡាយក្លិបទ័ពឆ័ត្រយោង៩១១ថាតើនរណា
ខ្ទាតចេញពីការប្រកួតហើយនរណាកក់កៅអីសម្រាប់ជុំទី២បន្តទៀត ?
កំពែង ខ្មៅជាអ្នកប្រដាល់ជើងចាស់ដែលមកទល់ពេលនេះ គេត្រូវអ្នកប្រដាល់ស្រករក្រោយជាច្រើនអ្នក
ផ្ដួលគេបានដោយសារតែគេមិនសូវចូល ក្លិបដើម្បីហាត់ម្លោះហើយ បន្ទាប់ពីវ៉ៃបាន៣ទឹកកម្លាំងគេស្រុតចុះតែម្ដង
ជាមួយនឹងការស្រុតចុះនេះ គេត្រូវគូប្រកួតរបស់គេវាយឲ្យសន្លប់ទៀតផង ។
កូយ ឡាយជាអ្នកប្រដាល់ជើងថ្មីដែលមានអំណួត និងចូលចិត្តមើលស្រាលគូប្រកួតរហូតពេលខ្លះគេ
ទម្លាក់ដៃចុះបើកមុខ ឌឺ ដាក់គូប្រកួតទៀតផង។ទង្វើបែបនេះទើបអ្នកប្រដាល់រូបនេះត្រូវគូប្រកួតវាយឲ្យសន្លប់ជា
ញឹកញាប់នោះ ។
តាមពិតកូយ ឡាយក្លាហាន និងមានកលល្បិចវ៉ៃល្អតែគេមិន សូវពូកែការពារឡើយ ។កូយ ឡាយ ឬ ក៏
កំពែង ខ្មៅដែលនឹងត្រូវកក់កៅអីសម្រាប់ជុំទី២ទៀត ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសុខ ប៊ុនយ៉ុងក្លិបនាគរាជមានជ័យប្រកួតជាមួយរឿន ឈីក្លិបគុហារព្រហ្ម
ជ័យខេត្តសៀមរាប ។
ប៊ុនយ៉ុងមិនសូវមាននរណាស្គាល់ឡើយតែគេហ៊ាន ចុះឈ្មោះប្រជែងយកពានរង្វាន់បែបនេះ ទំនងជាមិន
ខ្សោយនោះទេ ។ចំពោះរឿន ឈីវិញគេធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ តែគេតែងតែខ្ទាតចេញពីការ ការប្រកួតនេះរាល់ពេល ។
សម្រាប់ការប្រកួតនេះមិនដឹងថាតើសុខ ប៊ុនយ៉ុងខ្ទាតចេញ ឬ រឿន ឈីជាអ្នកខ្ទាតចេញនោះឡើយតែ
គេជឿថាពួកគេនឹងចាញ់ ឈ្នះគ្នាដោយពិន្ទុមិនខាន ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះតាញ់ មករាសមាគមប្រដាល់ក្រសួងការពារជាតិប្រ
កួតជាមួយយ៉ត សូវីត(Yorth Sowith)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
មករាជាអ្នកប្រដាល់ជើងខ្លាំមួយរូបដែលគេមាន កម្លាំងវ៉ៃបានល្អតែត្រឹម៣ទឹកប៉ុណ្ណោះ បន្ទាប់ពីនោះទៅ
កម្លាំងរបស់ស្រុតចុះតែម្ដង ។ចំពោះយ៉ត សូវីតគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេមិនមាន
នរណាដឹងថាគេខ្លាំង ឬ ខ្សោយឡើយ ។នរណាឈ្នះក្នុងការប្រកួតនេះ ?