ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអេ ភូថងនៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែត

95

ភ្នំពេញ៖លោកអេ ភូថងដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ បានធ្លាក់ខ្លួនឈឺធ្ងន់ដែលពេលនេះកំពុងតែ
បន្ដស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ ។
កាលពីថ្ងៃទី២០សីហាលោកមាសសុខគ្រីដែលជាតំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិង លោកឧត្ដមសេនីយ៍ត្រីដួងច័ន្ទរិទ្ធ នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅសួរសុខទុក្ ខព្រមទាំងឳបត្ថម្ភថវិកាមួយចំនួន ដល់គ្រូបង្វឹករូបនេះទៀតផង ។
លោកឳត្តមសេនីយ៍ឯកតែម ម៉ឺនបានប្រាប់ឲ្យដឹងថាពេលនេះ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែតនៅបន្ត
តាមដានពីស្ថានភាពជម្ងឺលោកអេ ភូថងនៅឡើយទេ ។អេភូថងហាក់មានស្ថានភាពធូរស្រាលជាងថ្ងៃដំបូងតែគេ
​នៅមិនទាន់អាចចាកចេញពីបន្ទប់សង្គ្រោះបាននៅឡើយ ។
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែតនោះថា លោកអេភូថងមានជម្ងឺសួតយ៉ាងធ្ងន់ធ្ងរ ពេលនេះគេពិតជាកំពុង នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មែន ។ទោះជាយ៉ាងណាក៏លោកដុកទ័ររូបនោះអះអាង
ថាស្ថានភាពលោកអេ ភូថងធូរស្រាលបន្តិចហើយ ។
លោកអេភូថងជាអតីតជាអ្នកប្រដាល់ជើងខ្លាំងដែល មានសហ័សនាមថាអង្គរក្សជង្គង់ទិព្វ។សព្វថ្ងៃគេជាគ្រូបង្វឹកកីឡាជម្រើសជាតិ ជាគ្រូប្រដាល់ក្លិបអេភូថងកីឡា និង វរសេនីយ៍យោធានៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ៕

អត្ថបទដែលជាប់ទាក់ទង