គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៩ ទំហំនៃការវិនិយោគ កម្ពុជានាំចេញទៅប្រទេសជប៉ុន ប្រមាណជាង ១ ៧០០ លានដុល្លារ
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ឆ្នាំ២០១៨ ទំហំនៃការវិនិយោគឯកជនពីប្រទេសជប៉ុន មានទឹកប្រាក់ប្រមាណ ៤៤០ លានដុល្លារអាមេរិក ។ រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១ ៦០០ លានដុល្លារអាមេរិក ។ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៩
ទំហំនៃការវិនិយោគ និងពាណិជ្ជកម្មជប៉ុន មានទឹកប្រាក់ កើនឡើងប្រមាណជិត ៥០០ លានដុល្លារអាមេរិក រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់
ប្រមាណជាង ១ ៧០០ លានដុល្លារអាមេរិក ។
លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អនុញ្ញាតជូនលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលា ក្នុងខណៈដែលឯកឧត្តមនឹងត្រូវបញ្ចប់អាណិត្តនៃការបំពេញបេសកកម្មការទូត ក្នុងរយៈពេលបីឆ្នាំ (ឆ្នាំ២០១៦-ឆ្នាំ២០១៩) នៅកម្ពុជា, នៅព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ
ប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ដែលតែងតែរក្សា និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរសម្រាប់
កម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Hidehisa HORINOUCHI ក្នុងអាណត្តិ
ការទូត ដែលឯកឧត្តមបានបំពេញភារកិច្ច និងតួនាទីយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយ
សម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ទាំងក្នុងទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និង
បានរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កម្ពុជា ។
ក្នុងអាណត្តិបីឆ្នាំនៃការបំពេញបេសកកម្មការទូតនៅកម្ពុជានេះ, កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (Japan ODA) មានទឹកប្រាក់សរុបប្រមាណជាង ៥៥០ លាន
ដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជិត ១៥០ លានដុល្លារអាមេរិក
សម្រាប់គាំទ្រលើវិស័យជាច្រើនរួមមាន៖ ផ្លូវ ស្ថាន
ការផ្គត់ផ្គង់ទឹកស្អាត ថាមពលអគ្គិសនី អប់រំ សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារ
អាមេរិក ជាឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានបន្ថែម ដល់គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ
លេខ៥ (ស្ពានព្រែកក្តាម- ក្រុងប៉ោយប៉ែត) គម្រោងអភិវឌ្ឍន៏ចំណតកុងតែន័រកំពង់ផែស្វយ័តក្រុងព្រះសីហនុ
, គម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី
។ល។ វិភាគទានរបស់ប្រជាជនជប៉ុន សុទ្ធសឹងតែគាំទ្រ ដល់យុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិរបស់កម្ពុជា ។
ជាមួយគ្នានេះ, សម្រាប់ឆ្នាំ២០១៨, ទំហំនៃការវិនិយោគឯកជនពីប្រទេសជប៉ុន មានទឹកប្រាក់
ប្រមាណ ៤៤០ លានដុល្លារអាមេរិក ។ រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១ ៦០០លានដុល្លារអាមេរិក ។ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៩
, ទំហំនៃការវិនិយោគ និងពាណិជ្ជកម្មជប៉ុន មាន
ទឹកប្រាក់កើនឡើងប្រមាណជិត ៥០០ លានដុល្លារអាមេរិក រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់
ប្រមាណជាង ១ ៧០០ លានដុល្លារអាមេរិក ។
លោកឯកអគ្គរដ្ឋទូត Hidehisa HORINOUCHI បានសម្តែងនូវ សេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញ្ជី បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា និងកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរីកចម្រើនស្ទើរគ្រប់វិស័យ ។ រដ្ឋាភិបាលជប៉ុន នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានា លើគ្រប់វិស័យអាទិភាព ជាមួយកម្ពុជា រួមទាំងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ
ការវិនិយោគសាធារណៈ និងឯកជននានានៅកម្ពុជា ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរឲ្យលោក Hidehisa HORINOUCHI ទទួលបាននូវជោគជ័យ សម្រាប់ការបំពេញភារកិច្ចថ្មីបន្តទៀត ៕