ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

អន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអង់គ្លេសថ្មី ធ្វើដំណើរទៅចិន ដើម្បីបញ្ជាក់ពីបំណងចង់កសាង ទំនាក់ទំនងជាមួយប៉េកាំង

ឡុងដ៏៖រដ្ឋមន្រ្តីការបរទេស លោក David Lammy ត្រូវទៅដល់ប្រទេសចិន នៅថ្ងៃសុក្រ ទី១៨ ខែតុលានេះ ដើម្បីបង្ហាញឱ្យឃើញថា រដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងប្រកាន់យកនូវវិធីសាស្រ្តជាក់ស្តែង និងជាយុទ្ធសាស្ត្រ ក្នុងការកសាងទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង…

ឥណ្ឌូណេស៉ី ចាប់ផ្តើមបង្កើនការការពារសន្តិសុខ នៅមុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី

ហ្សាការតា៖នៅថ្ងៃសុក្រនេះ ប៉ូលិសនិងយោធាឥណ្ឌូណេស៉ី បានចាប់ផ្តើមការដាក់ពង្រាយកងកម្លាំង សរុបយ៉ាងហោចណាស់ ១០០,០០០នាក់ នៅទូទាំងរដ្ឋធានីហ្សាការតា ដើម្បីត្រៀមការពារសន្តិសុខ សម្រាប់ពិធីស្បថចូលកាន់តំណែងជាផ្លូវការ របស់ ប្រធានាធិបតីជាប់ឆ្នោត លោក…

លោក ត្រាំ បន្ទោសលោក ហ្សេលេនស្គី ថាបណ្តោយឱ្យមានសង្រ្គាមជាមួយរុស្ស៉ី កើតឡើង , អ៊ុយក្រែន…

វ៉ាស៉ីនតោន៖កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ បានស្តីបន្ទោស លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ថាបានរួមចំណែក នាំឱ្យប្រទេសជាតិមានសង្រ្គាជាមួយរុស្ស៉ី។…

ប្រមុខដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងធ្វើដំណើរទៅកាន់ប្រទេសចិន នាខែក្រោយ

ណៃពិដោ៖ កាលពីថ្ងៃពុធ ទី១៦ ខែតុលា ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើប្រភពស្និទ្ធនឹងយោធានៅប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា ប្រមុខរបបសឹក លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតដិត នាខែវិច្ឆិកាខាងមុខនេះ។ បើតាម…

អាមេរិកថាខ្លួន៖មិនបានចូលរួមក្នុងប្រតិបត្តិការរបស់អ៉ីស្រាអែល ដែលសម្លាប់មេដឹកនាំហាម៉ាស

វ៉ាស៊ីនតោន៖យោធាអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលាថាកងកម្លាំងរបស់ខ្លួនមិនបានចូលរួមនៅក្នុងប្រតិបត្តិការរបស់អ៉ីស្រាអែល ដែលបានសម្លាប់ មេដឹកនាំហាម៉ាស លោក Yahya Sinwar នោះទេ…

អ៉ីស្រាអែលខឹងសម្បារជាខ្លាំង លោក ម៉ាក្រុង ក្រោយត្រូវបារាំងហាមឃាត់មិនឱ្យតាំងបង្ហាញសព្វាវុធ…

ហ៊្សេរុយសាឡិម៖គណៈប្រតិភូអ៉ីស្រាអែល ដែលត្រូវចូលរួមក្នុងពិព័រណ៍ការពារជាតិ Euronaval ប្រទេសបារាំង នៅខែក្រោយ នឹងមិនត្រូវបានអនុញ្ញាតឱ្យដំឡើងស្តង់ ឬដាក់តាំងអាវុធនោះទេ ផ្អែកលើការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំង…

មេដឹកនាំហាម៉ាស Yahya Sinwar ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលលោក បៃដិន ហៅទូរស័ព្ទទៅកាន់លោក ណេតាន់យ៉ាហ៊ូ…

បែរឡាំង៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា បាននិយាយថាលោកបានហៅទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីអបអរសាទររូបលោក…

អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលជាថ្មីកុំឱ្យវាយប្រហារតបត ខណៈជម្លោះនៅមជ្ឈិមបូព៌ាកាន់តែក្តៅគគុក

តេអេរ៉ង់៖មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល កុំឱ្យវាយប្រហារអ៊ីរ៉ង់ជាការសងសឹក ចំពោះការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃទី ១ ខែតុលា។ ការព្រមាននេះធ្វើឡើងនៅចំពេលដែលអ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារទៅលើក្រុមហេសបូឡា នៅលីបង់។…

សង្គ្រាម! មនុស្ស២៨ នាក់ស្លាប់ ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលលើជម្រកមួយនៅភាគខាងជើងហ្គាហ្សាស្ទ្រីប

ហ្គាហ្សា៖មន្ត្រីក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៨ នាក់រួមទាំងកុមារត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើជម្រកមួយនៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ អ៊ីស្រាអែលបាននិយាយថា…

មន្ត្រីតៃវ៉ាន់ ថាចិនកំពុងពង្រឹងសមត្ថភាព ដើម្បីវាយប្រហារឱ្យបានលឿនរហ័សលើតៃវ៉ាន់

ក្រុងតៃប៉ិ៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយថាចិនកំពុងកសាងសមត្ថភាពរបស់ខ្លួន ដើម្បីប្រែក្លាយភ្លាមៗពីការធ្វើសមយុទ្ធយោធា ទៅជាការវាយប្រហារ ទាំងស្រុងមួយ ដែលនេះជាការវាយតម្លៃមួយរបស់រដ្ឋាភិបាលតៃប៉ិ…

ចិន អះអាងពីការបណ្ដេញទូកនេសាទជប៉ុន ចេញពីដែនទឹក ក្បែរទីប្រជុំកោះមានវិវាទ

ប៉េកាំង៖ឆ្មាំសមុទ្រចិន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលានេះ បានឱ្យដឹងថាខ្លួនបានបណ្ដេញទូកនេសាទមួយគ្រឿងរបស់ជប៉ុន ដែលធ្វើដំណើរចូលក្នុងដែនទឹក ស្ថិតនៅក្បែរទីប្រជុំកោះមានវិវាទ Senkaku។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីប្រជុំកោះ…

សហរដ្ឋអាមេរិក៖ អ៉ីស្រាអែល ត្រូវតែបង្ហាញថាគ្មានគោលនយោបាយបង្អត់អាហារ ក្នុងតំបន់ហ្កាហ្សា

យូអិន៖ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃពុធ ទី១៦ ខែតុលាថាទីក្រុងវ៉ាស៊ីនតោន កំពុងតាមឃ្លាំមើល ដើម្បីធានាថាអ៉ីស្រាអែលគ្មាន «គោលនយោបាយបង្អត់អាហារ»…

កូរ៉េខាងជើង ថារដ្ឋធម្មនុញ្ញរបស់ខ្លួនឥលូវ ចាត់ទុកកូរ៉េខាងត្បូង ជា «សត្រូវ»

ក្រុងសេអ៊ូល៖កូរ៉េខាងជើង បានចាត់ទុកថាកូរ៉េខាងត្បូងជា «សត្រូវ»ដែលនេះជាការទទួលស្គាល់ជាលើកដំបូងថាសភាជាតិរបស់ខ្លួន បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឱ្យស្របទៅតាមការសន្យារបស់លោក គីម ជុងអ៊ុន ដែលបានប្រកាសបោះបង់ចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ…

បារាំងហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែលមិនឱ្យចូលរួមពិព័រណ៍យោធា ខណៈភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ

ក្រុងបារីស៖ប្រទេសបារាំង បានហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែលមិនឱ្យចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មសព្វាវុធរបស់កងទ័ពជើងទឹកនៅខែក្រោយ ដែលជាសញ្ញាចុងក្រោយបង្អស់នៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ជុំវិញសង្គ្រាមនៅហ្គាហ្សានិងលីបង់។…

រុស្ស៊ីថា ផែនការរបស់លោក Zelenskiy អាចនាំទៅរកសង្គ្រាមដោយផ្ទាល់រវាងណាតូ និងម៉ូស្គូ

ក្រុងមូស្គូ៖រុស្ស៊ីបានរិះគន់យ៉ាងខ្លាំងចំពោះ «ផែនការជ័យជំនះ» របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដោយអះអាងថា ផែនការនេះកំពុងជំរុញឱ្យអង្គការណាតូចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយ…

សហរដ្ឋអាមេរិក បង្ហាញក្តីបារម្ភជុំវិញសេចក្តីរាយការណ៍ អំពីទាហានកូរ៉េខាងជើងជួយរុស្ស៉ី…

វ៉ាស៉ីនតោន៖កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា អ្នកនាំពាក្យម្នាក់នៃសេតវិមាន បាននិយាយថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ជុំវិញសេចក្តីរាយការណ៍ថ្មីៗនេះ អំពីទាហានកូរ៉េខាងជើង ជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ…

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាចិនចង់ធ្វើជាមិត្តជាមួយសហរដ្ឋអាមេរិក

ប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថាភាពជាដៃគូដ៏ជោគជ័យមួយរវាងចិន និងសហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ប្រទេសទាំង២ ដើម្បីសម្រួលដល់ការអភិវឌ្ឍរបស់ភាគីទាំងសងខាង ជាជាងជាឧបសគ្គ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន…

លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ច្រានចោលបទឈប់បាញ់នៅលីបង់ ក្រោយការគំរាមរបស់ហេសបូឡា

ហ្ស៊េរុយសាឡិម៖នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា បានច្រានចោលបទឈប់បាញ់ណាមួយនៅក្នុង ប្រទេសលីបង់ ដែលនឹងទុកឱ្យក្រុមហេសបូឡា បន្តមានវត្តមាននៅក្បែរព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល…

កូរ៉េខាងជើង អះអាងថាមានយុវជន ១.៤លាននាក់ ចូលបម្រើកងទ័ព ក្នុងសប្ដាហ៍នេះ

សេអ៊ូល៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៦ ខែតុលា បានរាយការណ៍ថាយុវជនប្រហែល ១.៤លាននាក់ បានចូលរួម ឬត្រឡប់មក ចូលរួមសាជាថ្មីនៅក្នុងជួរកងទ័ព នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ KCNA…

ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅអ៊ីស្រាអែល សម្លាប់ប៉ូលិសម្នាក់ មុនពេលត្រូវបានបាញ់សម្លាប់

តេលអាវីវ៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើរថយន្ត នៅលើផ្លូវហាយវេមួយក្បែរទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដោយបានសម្លាប់ប៉ូលិសម្នាក់ និងរបួសមនុស្សបួននាក់ មុនពេលត្រូវបានបាញ់សម្លាប់ដោយអ្នកដំណើរម្នាក់។…