ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារនៅ វិមានរដ្ឋសភានាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន…

អារម្ភកថា របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឯកសារផែនការ យុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវអារម្ភកថា ដ៏មានសារសំខាន់លើឯកសារ «ផែនការយុទ្ធសាស្ត្រស្ដីពីការប់កទទួលទេសចរណ៍វ៉ាក់សាំង»។ នេះបើតាមឯកសារដែលសារព័ត៌មាន ទទួលបាននាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។

ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ ចេញលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម…

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាទិវាដ៏មហានក្ខត្តឫក្សវិសេសវិសាល ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្វាយព្រះសព្ទសាធុការពរជ័យ ព្រះមហាក្សត្រនៃកម្ពុជា…

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ ចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…

ក្រសួងអប់រំ ច្រានចោលលិខិតក្លែងក្លាយ ដែលផ្សព្វផ្សាយថា សិស្សប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម កំណត់ឲ្យ…

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈបណ្តាញព័ត៌មាន  បានចេញមកច្រានចោលចំពោះលិខិតក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយតៗគ្នាថា ក្រសួងសម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)…

មន្ត្រី ក.ប.ប. បានបង្រ្កាបអំពើមិនសុចរិត ក្នុងអាជីវកម្មប្រេងឥន្ធនៈ បានសរុបចំនួន ១៦ករណី

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម…

អភិបាលរាជធានី យប់ថ្ងៃ២៧តុលា ចុះត្រួតពិនិត្យកម្លាំង នៅទីបញ្ជាការស្រាល មុខផ្សារព្រែកជ្រៃ…

ភ្នំពេញ៖លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅវេលាម៉ោងជាង១០យប់ថ្ងៃទី ២៧ ខែតុលានេះ បានដឹកនាំកម្លាំងនិងអាជ្ញាធរ ដោយឈរជើងនៅ ទីបញ្ជាការស្រាល ដែលមានទីតាំងស្ថិតនៅមុខផ្សារព្រែកជ្រៃក្នុងសង្កាត់ស្ពានថ្ម…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ៖ ដីវត្តមិនអាចអោយអ្នកណាមករំលោភបំពានបានឡើយ

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវករណីរំលោភដីវត្តព្រៃប្រសិទ្ធិ នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ…

ឯកឧត្តម គួច ចំរើន ណែនាំដល់មន្ត្រីផ្តល់សេវាសាធារណៈទាំងអស់នៅថ្នាក់ខេត្ត និងតាមក្រុងស្រុក…

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាដីធ្លី សេវាសំណង់ និងសេវាច្រកចេញចូលតែមួយ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល…

កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តចុះអប់រំផ្សព្វផ្សាយ…

ស្វាយរៀង៖ ស្របពេលរាជរដ្ឋាភិបាលកំពុងមានវិធានការការពារជំងឺឆ្លងថ្មីកូវីដ-១៩ នៅថ្ងៃ ពុធ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២១នេះ មន្រ្តីគម្រោង ត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩…

សម្តេចតេជោ បន្តចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-អូស្ត្រាលីលើកទី១, អាស៊ាន-អូស្ត្រាលី លើកម្ពស់ទំនាក់ទំនង…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ក៏បន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលជាកិច្ចប្រជុំកំពូលលើកដំបូង។…

ជនសង្ស័យរកសុីជួញដូរគ្រឿងញៀន បាន៤ខែដល់ថ្ងៃអស់លក័្ខ ជាប់អន្ទាក់ប៉ូលិសកៀនស្វាយ

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានប្រាប់អោយដឹងនៅថ្ងៃទី២៧ខែតុលានេះថា ករណី :ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាកទឹកកក)នៅចំណុច ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះ។…

គម្រោងចំនួនបួន ដែលទទួលបានថវិកាពីសហភាពអឺរ៉ុប ដើម្បីគាំទ្រសហគមន៍នេសាទ ក្នុងខេត្តជុំវិញបឹងទន្លេសាប…

ភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងអង្គការ WCS, Oxfam, Aide et Action, និង Save the Children បានប្រកាសជាផ្លូវការពីការចាប់ផ្តើមអនុវត្តគម្រោងចំនួនបួន…

អភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យ ស្ថានភាពស្ទឹងព្រែកត្នោត និងទីតាំងដែល ទឹកហូរច្រោះដាក់…

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ…

សម្តេចតេជោ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ដែលជាកិច្ចប្រជុំស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី២១…

រដ្ឋសភាទទួលយក សេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយ រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសិក្សា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកចនេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធអនឡាញ ដើម្បីអនុម័តលើរបៀបវារៈចំនួន៣។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា…

ឧត្តមសេនីយ៍ឯក ស ថេត ទៅបង់ការផាកពិន័យ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណើរដោយមិនបានពាក់មួកសុវត្ថិភាព…

អភិបាលរាជធានីភ្នំពេញ ទៅបង់លុយផាកពិន័យ ជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅផាកពិន័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោហើយ ខណៈដែលលោកបានជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវអាមេរិក-អាស៊ាន បន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអាស៊ាន បន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក…

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រធានាធិបតីកូរ៉េថា ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងក្លាយជាកម្លាំងចលករ…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។ សម្តេចតេជោ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ…