ធ្លាយរឿងតួសិចនាងMaria Ozawa ជួប តួហ្វីលីពីន CesarMontano ហើយរួមរ័ក្សជាមួយគ្នាជាការ រាប់អានគ្នា
អតីតតួកុនសិច នាង Maria Ozawa បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយបន្ទាប់ពីទទួលស្គាល់តាមរយៈវិទ្យុហ្វ៊ីលីពីនថា នាងបានដេកជាមួយតារាសម្តែងរួមជាមួយនាង គឺតួហ្វ៊ីលីពីនលោក Cesar Montano កាលពីឆ្នាំមុន ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោកMo Twister នៅក្នុងកម្មវិធីGoodTimesWith MoនាងOzawa ត្រូវបានសួរថាតើនាងពិតជាបានរួមភេទ ជាមួយលោក Cesar មែនអត់ ។ ចំលើយចាស៎មែន ។
លោកMoបានសួរយ៉ាងទន់ភ្លន់ថាតើនាងបានរួម ភេទ ជាមួយលោកCesar Montano ប៉ុន្មានដង? ខ្ញុំពិតជាមានអារម្មណ៍ថានាងដេក ជាមួយគាត់មែន ។
នាង Maria Ozawa ដែលមានការភ្ញាក់ផ្អើលចំពោះសំណួរនេះ បានព្យាយាមចៀសវាងប្រធានបទនេះដោយការសើចស្វា ដែលញ៉ាំងឱ្យពិធីករវិទ្យុជឿជាក់ថានាងពិតជាបានដេក ជាមួយលោក Montano មែន។
លោកMo បានសួរសង្ខុញថា ដេក ជាមួយគ្នាពីរដងហ៎?”ប៉ុន្តែនាងបានបញ្ជាក់ថា ទេតែម្តងទេចា៎!”។
នាងបានលាតត្រដាងថា ការរួម មេត្រីនោះគឺពិតជាបានកើតឡើងមែន ហើយវាបានកើតឡើងមុនពួកគេថតរឿងNilalang។
នាងបានបន្ថែមទៀតថា នាងគ្មានទំនាក់ទំនងស្នេហាជាមួយលោក Cesar Montano ទេនិងការរួមមេត្រីយប់នោះគឺគ្រាន់តែការរួមភេទ រាក់ទាក់គ្នាប៉ុណ្ណោះ។
សូមរំលឹកថា៖ កាលពីខែកញ្ញាឆ្នាំមុន លោក Monta no បានចូលខ្លួនមកជំនួសលោក Robin Padilla ក្នុងនាមជាតួឯកប្រុសរបស់នាង Ozawa សម្រាប់ភាព យន្តរឿង Nilalang ដែលបានបញ្ចាំងនៅមហោ ស្រពភាពយន្តទីក្រុងម៉ានីលនាពេលថ្មីៗនេះ។
តារាស្រីប្រចាំគម្រប ទស្សនាវដ្តី FHM ក៏បានប្រកាសផងដែរថា នាងសព្វថ្ងៃនៅលីវទេ ហើយកំពុងស្វែងរកគូស្នេហ៍ម្នាក់សម្រាប់កំដរភាពឯកោរបស់នាងផងដែរ ។ នាងគិតថា ដល់ពេលរកគូអនាគតហើយ មានទ្រព្យសម្បត្ដិគ្រប់គ្រាន់ សម្រាប់សាងគ្រួសារបានហើយ ៕ សំរិត