ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ម៉ាក​ព្រូស បុក​បង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ខ្ទេចផ្នែកខាងមុខទាំងស្រុង

184

​ភ្នំពេញ ៖ បុរស​ម្នាក់​​បើករថយន្ត​ព្រូសក្នុង​ល្បឿន​លឿនបុក​របាំង​ថ្ម​បង្កាន់ដៃ​គល់ស្ពាន​អាកាស​ផ្សា​ដី​ហុយ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ទាំងស្រុង​ នៅវេលា​ម៉ោង ១១ និង​៥០​នាទី​យប់ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកអូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BJ-4201 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​បង្កាន់ដៃស្ពាន អាកាស​ផ្សារ​ដី​ហុយ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​។ សំណាងល្អ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​ឲ្យ​ប៉ះពាល់​ទៅដល់​ភាគី​ដទៃ​នោះទេ រង​ការខូចខាត​តែ​រថយន្ត​និង​បង្កាន់ដៃស្ពាន​តិចតួច​។​ សមត្ថកិច្ច​​ចរាចរណ៍​ជំនាញ​ខណ្ឌទួលគោក បាន​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ស្នងការ​នគរបាល​ចរាច​រណ៍​រាជធានី​ភ្នំពេញ ជា​បណ្តោះ​អ​សន្ន ៕

អត្ថបទដែលជាប់ទាក់ទង