កម្ពុជា កំពុងរៀបចំបច្ចេកទេស ទទួល វ៉ាក់សាំងការពារកូវីដ-១៩ពីចិនដើម្បីចាក់ក្រុមអាទិភាពដំបូង
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថាពេលនេះក្រុមការងារក្រសួងសុខាភិបាលបានកំពុងមមាញឹកក្នុងការរៀបចំបច្ចេកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីសាធារណៈរដ្ឋប្រជាមានិតចិននៅក្នុងអំឡុងខែកុម្ភៈខាងមុខនេះ។
លោកស្រីអ្នកនាំពាក្យបានលើកឲ្យដឹងនៅថ្ងៃទី២៧មករា ឆ្នាំ២០២១ថា ការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩គឺធ្វើឡើងតាមការស្ម័គ្រចិត្តគ្មានការបង្ខំនោះទេហើយចាក់ក្រុមអាទិភាពមុនគេ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា”ពេលនេះក្រសួងបានកំពុងមមាញឹកក្នុ ងការរៀប ចំពិធីសារ សម្រាប់ការចាក់វ៉ាកសាំងក៏ដូចជាកិច្ចបច្ចេកទេសមួយចំនួនសំខាន់ៗ សម្រាប់ការ ត្រៀមលក្ខខណៈទទួលយកវ៉ាក់សាំំងក៏ដូចជាការរៀបចំទទួលក្រុមអាទិភាពដែលនឹងចាក់មុន ។ ការចាក់វ៉ាក់សាំំងធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ”។ លោកស្រី បន្តថាវ៉ាក់ សាំដែលយកមកចាក់នៅកម្ពុជានឹងជួយលើកវិធានការ៣ការពារគឺពាក់ម៉ាស់ លាងដៃ និងគម្លាត់សុវត្ថិភាពបុគ្គលនិង៣កុំគឺកុំទៅកន្លែងណាដែល មានមនុស្សច្រើនពេក កុំទៅកន្លែងណាដែលបិទជិតឈឹង និងប្រើម៉ាស៊ីនត្រជាក់យូរ គ្មានខ្យល់ចេញចូល និងកុំចាប់ដៃ កៀរករ ជាដើម។
លោកស្រី អ្នកនាំពាក្យក៏បានលើកឡើងថានៅពេលបងប្អូនដែលបងប្អូនបានរករស់ នៅធម្មតា ត្រូវធ្វើយ៉ាងណាកុំភ្លេចការប្រកាន់ភ្ជាប់នូវវិធានការ៣ការពារ និង៣កុំឲ្យបានជាប់បំផុត។
ជាមួយគ្នានោះដែរលោកស្រី ក៏បានអំពាវនាវដល់ម្ចាស់ដើមការ ឬដើមបុណ្យត្រូវអនុ វត្តឲ្យបានចំពោះការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានប្រការការណែនាំក ន្លងមកនេះ រួចហើយ អំពីការចាត់ចែងការរៀបចំពិធីបុណ្យ ពិធីអាពាហ៍ពិពាហ៍ ជាដើម ត្រូវរក្សគម្លាតដោ យបន្ថយពី១០នាក់ មក ៥នាក់។ លោកស្រី បន្តថា ម្ចាស់ដើម្បីបុណ្យ ឬដើមការ ត្រូវប្រកាន់ថាកន្លែងកម្មវិធីខ្លួនមិន មែនជាកន្លែងសម្រាប់ចម្លងជំងឺកូវីដ១៩នោះទេ ។ ដើម្បីចៀសវាងគឺត្រូវចាត់តែងបាញ់កំដៅ បាញ់អាលកុលជាដើម។ សូមជម្រាបថាកាលពេលកន្លងមកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា សម្តេចនឹងចាក់វ៉ាក់សាំងកូវីដ១៩មុនគេ។
សម្តេចថា ពីរថ្ងៃមុននេះ សម្តេចបានទូល ប្រគេននិងជំរាបជូនជនរួមជាតិ ដែលបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយ វ៉ាក់សាំងលើកដំបូងចំនួន១លានដូស។
សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា៖ «ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើ វ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ទប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាស់ថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង»។ សម្តេចថា លោកត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតា របស់លោករាប់សិបឆ្នាំមកហើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ដើមឡើយខ្ញុំបានប្រកាសពីការទទួលវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ តែក្នុងបរិបទកម្ពុជា កំពុងទទួលរងការរីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យហេតុនេះទើបកម្ពុជាសម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ១៩»។
មិនត្រឹមតែហេតុផលមួយនេះទេ បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោ កបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖ «យើងមិនអាចរង់ចាំបន្តទៅទៀតបាននោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន ដែលមានមនុស្សដល់រាប់លាននាក់ បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន»៕ សំរិត