ស្លាប់ម្នាក់, របួសធ្ងន់ម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅព្រែកតាមាក់
កណ្ដាល៖សមត្ថកិច្ចបានអោយដឹងនៅថ្ងៃ២៥ខែកុម្ភះនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (របួសធ្ងន់០២នាក់ក្នុងនោះស្លាប់០១នាក់និងរបួសធ្ងន់០១នាក់ស្រី) ដែលកើតហេតុនៅថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី លើផ្លូវជាតិ០៨ចន្លោះ គីឡូម៉ែត្រ២៦_២៧ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បង្កឡើងដោយរថយន្តម៉ាកគេHyuandia ធន់ បែន ពណ៌ ស ផ្លាកលេខ ភ្នំពេញ 3B 3894 បើកបរដោយឈ្មោះ ភណ្ឌ័ ថាវ៉ាន់ ភេទប្រុសអាយុ២០ឆ្នាំភូមិអញ្ជែងលើឃុំពុកឫស្សីស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។
បើកបរក្នុងទិសដៅរយ៉ែចុះថយក្រោយចុះក្រោមពីលិចមកកើត ដោយប្រើរថយន្តអូស ថយក្រោយបុម៉ូតូម៉ាក scoopy ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1HJ 2587 បើកបរដោយឈ្មោះ ណូ សាលី ភេទប្រុសអាយុ ៣០ឆ្នាំនៅសង្កាត់ជ្រោយចង្វាខណ្ឌ័ ជ្រោយចង្វា រាជធានី ភ្នំពេញ ។ហើយរថយន្តរអិលធ្លាក់រេចង្កូតមកទិសខាងជើង បុកផ្ទះលក់បាយនិងម៉ូតូ០១គ្រឿងម៉ាកScoopy ពណ៌សផ្លាកលេខ កណ្ដាល 1AC 7156ជារបស់ឈ្មោះភ័ក្រ ស្រីម៉ា ភេទ ស្រី អាយុ ៣៨ឆ្នាំនៅភូមិព្រែកតាមាក់ព្រែកតាមាក់ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
ករណីនេះបណ្ដាលអោយរងគ្រោះ០២នាក់ស្រីក្នុងនោះស្លាប់០១នាក់និងរបួសធ្ងន់០១នាក់។
១-ឈ្មោះ ម៉ាន់ សាវ៉ាង ភេទ ស្រី អាយុ ៧០ឆ្នាំនៅភូមិ ព្រែកតាមាក់ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល(ស្លាប់)។
២-ឈ្មោះ ភក្រ័ ស្រីម៉ា ភេទ ស្រី អាយុ ៣៨ឆ្នាំនៅភូមិព្រែកតាមាក់ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល(របួសធ្ងន់)បញ្ញូនទៅមន្ទីពេទ្យភ្នំពេញ។
_ ខូចខាតម៉ូតូ០២គ្រឿងធ្ងន់០១និងស្រាល០១គ្រឿង និងផ្ទះមួយខ្នងទទឹង៧មនិងបណ្ដោយ៨ម និងរបស់របរលក់ដូមួយចំនួនខូខាតទាំងស្រុងព្រមទាំងរថយន្តធំ០១គ្រឿង។
មូលហេតុអ្នកបើកបររថយន្តបង្កនិងអ្នកអូសរថយន្តគ្មានបចេ្ចកទេស ខ្វះការប្រុងប្រយ័ត្ន។ (អ្នកបើកបររថយន្តបានរត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានវិញ ៕