អភិបាលខណ្ឌច្បារអំពៅ បន្តចុះចែកម៉ាស ជូនប្រជាជននៅសហគមន៍
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០២១នេះលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ព្រមទាំងក្រុមយុវជន ស.ស.យ.ក ក្រុមប្រឹក្សាសង្កាត់ ភូមិ បានបន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ ស្ថិតក្នុងភូមិអូរអណ្ដូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់ពាក់ការពារដោយបង្ការ ទប់ស្កាត់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ៕