ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង បន្តចុះពិនិត្យកន្លែង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ព្រះសង្ឃ,អាជីវករ,ក្រុមយុវជនស.ស.យ.ក.ខណ្ឌ

36

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថានៅព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង នៅតែបន្តការយកចិត្តទុកដាក់ពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយបានអញ្ជើញចុះពិនិត្យទីតាំងដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ព្រះសង្ឃ , បងប្អូនអាជីវករផ្សារបឹងកេងកង និង អាជីវករផ្សារអូឡាំពិកនៅពេលរសៀលនេះ,ក្រុមយុវជនស.ស.យ.ក.ខណ្ឌបឹងកេងកងព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នៅវិទ្យាល័យជាស៊ីមបឹងកេងកង។
ខណៈពេលចុះពិនិត្យកន្លែងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ខាងលើនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដោយមានមតិលើកឡើងតាមឧគ្ឃោសនៈស័ព្ទយ៉ាងក្បោះក្បាយថាសូមចូលរួមអនុវត្តន៍នូវវិធានការ ៣ការពារ និង ៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង