ឆ្លងចរន្តអគ្គិសនី ឆាបឆេះ រថយន្តសាំយ៉ុងខូចខាតទាំងស្រុង
ខេត្តកោះកុង ៖ រថយន្តមួយគ្រឿងបានឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះខូចខាតទាំងស្រុង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ០០ នាទីនៅចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែត្រ ៦០-៦១ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹកខេត្តកោះកុង។ នគរបាលដែលចុះប្រតិបត្តិការផ្ទាល់ បានឲ្យដឹងថា ករណីរថយន្តត្រូវអគ្គិភ័យឆាបឆេះ ខូចខាតទាំងស្រុងមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ។
តាមរបាយការណ៍បានឲ្យដឹងថា រថយន្តដែលរងការឆាបឆេះ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ កំពត 2A-9899 ទិសដៅដឹកទំនិញពីខេត្តកោះកុង ទៅខេត្តកំពត។
អ្នកបើកបររថយន្តឈ្មោះ ហង្ស សួង អាយុ ៣៥ ឆ្នាំ និងអ្នករួមដំណើរម្នាក់ មិនបណ្ដាលឱ្យរងរបួសទេ ចំណែករថយន្តនិងទំនិញខូចខាតទាំងស្រុង ចំពោះមូលហេតុ ឆ្លងចរន្តអគ្គីសនី៕