ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយដល់ម្ចាស់សត្តឃាតដ្ឋានទាំងអស់ ឱ្យយកចិត្តទុកដាក់, និងកែលម្អអំពីបញ្ហាអាជ្ញាប័ណ្ឌ

62

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញដឹកនាំប្រជុំស្តីពីការផ្សព្វផ្សាយ និងការណែនាំដល់ម្ចាស់សត្តឃាតដ្ឋានទាំងអស់ នៅរាជធានីភ្នំពេញបញ្ហាអនាម័យបរិស្ថាន ដោយមានការចូលរួមពីម្ចាស់សត្វឃាតដ្ឋានក្នុងទីក្រុងនៅរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះលោកអភិបាលរងរាជធានីបានណែនាំ ឱ្យយកចិត្តទុកដាក់ បញ្ហាអនាម័យបរិស្ថាន និងកែលម្អអំពីបញ្ហាអជ្ញាប័ណ្ឌ បញ្ហាអនាម័យបរិស្ថាន បញ្ហាសំលេងរំខានអ្នកជិតខាង និងបញ្ហាផ្សេងៗទៀត ធ្វើយ៉ាងណាឱ្យពួកគាត់ប្រកបមុខរបររកស៊ីដោយស្របច្បាប់ គោរពតាមបទដ្ឋានបច្ចេកទេស មានអនាម័យល្អ និងមិនរំខានដល់អ្នកដ៏ទៃ។
គួររំលឹកថា៖កន្លងមកប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួន តែងតែរអ៊ូរទាំចំពោះសត្វឃាតដ្នានមួយចំនួន បង្ករសំលេងរំខានដល់អ្នកជិតខាង បង្ហូរទឹកស្អុយលាមកខ្វះបញ្ហាអនាម័យបរិស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង