ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្ដីកង្វល់ប្រជាជន៖ គឺបញ្ហាលក់ដូរអាណាធិបតេយ្យ នៅផ្សារក្រមួនចាក់អង្រែក្រោម បញ្ហាលូផ្លូវ ហាសន្តិសុខ

37

ភ្នំពេញ៖ប្រជាជនប្រមាណជា១៥១នាក់តំណាងប្រជាជនក្នុងមូលដ្ឋាន​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញបានសម្ដែងនូវក្ដីកង្វល់ពួកគាត់នា សព្វថ្ងៃនេះនោះគឺបញ្ហគ្មានសសណ្ដាប់ធ្នាប់ ដោយលក់ដូរអីវ៉ាន់ ឬទំនិញគ្រប់ប្រភេទយ៉ាងអាណាធិបតេយ្យនៅផ្សារក្រមួនចាក់អង្រែក្រោម ,បញ្ហាលូនិងផ្លូវនិងសុំដាក់កម្លាំងសន្តិសុខ នៅច្រកភូមិទួលរកា៣ដើម្បីសេចក្ដីសុខ សុវត្ថិភាពក្នុងការរស់នៅ របស់ពួកគាត់នាសព្វថ្ងៃនេះ។
ប្រជាជនគាត់លើកឡើងបែបនេះ ខណៈពេលអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រៀបចំធ្វើវេទិការសាធារណៈដែលមានលក្ខណៈសម្បត្តិទាំង៩យ៉ាង នៃភូមិសង្កាត់មានសុវត្តិភាព នៅភូមិទួលរកា៣សង្កាត់ចាក់អង្រែក្រោម កាលពីព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០១៩នេះ។
លោកវុឌ្ឍ ផូសារវន័្ត មេប៉ុស្ដិ៍ប៉ូលិសសង្កាត់ចាក់អង្រែក្រោម បានអោយដឹងថា ចំពោះការលើកឡើង របស់បងប្អូនប្រជាជនខាងលើនោះ គឺសមត្ថកិច្ចអាជ្ញាធរទទួលយក រាល់សំណើរនៃការលើកឡើងទាំងអស់នោះ យកមកដោះស្រាយជូន ដល់ពួកគាត់ជាបណ្ដើរតាមដំណាក់កាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង