ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ បន្ទប់ទឹក រអិលជើងដួលបោកក្បាលស្លាប់ នៅកន្លែងកើតហេតុ

71

ភ្នំពេញ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈពេលបើករថយន្តជូនថៅកែមកដល់កន្លែងក្រុមហ៊ុន រួចរូបគាត់បានចូលទៅងូតទឹកក៏រអិលជើងដួល ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង ៤៥ នាទី ថ្ងៃទី៤តុលានៅ តាមផ្លូវ ៩៥ ភូមិ ១សង្កាត់បឹងកេងកងទី២  ខណ្ឌបឹងកេងកង។

ជនរងគ្រោះមានឈ្មោះគឹមឌីអាយុ ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តដឹកជនជាតិចិនម្នាក់ មកចូលមកកន្លែងធ្វើការ នៅក្រុមហ៊ុនឯកជន ដែលជាកន្លែងកើតហេតុ ពេលនោះជនជាតិចិនបាន ដើរចូលទៅក្នុងក្រុមហ៊ុន ខណះនោះរូបគាត់បានដើរចូលទៅក្នុងបន្ទប់ទឹក ហើយបំណងអត់ជើងជអកុសលរអិលដួលស្លាប់ភ្លាមៗ តែត្រូវក្រុមការងារហៅរថយន្តដឹកយកទៅសង្គ្រោះតែជាអកុសល ពេលដែលលោកគ្រូពេទ្យម្តងបានប្រាប់ថាជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលនោះខាងក្រុមហ៊ុនក៏បានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅជួយត្រួតពិនិត្យទៅពិនិត្យ​។ 

ក្រោយពីសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់ និងទាក់ទងសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យការិយាល័យរាជធានីភ្នំពេញ​ មកពិនិត្យសាកសពរបស់ជនរងគ្រោះ  បេីតាមការធ្វើកោស្យវិច្ឆ័យរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារគាំងបេះដូង ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង