ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ លើកពានលីគFutsal

64

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងសាល ជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៩ បានបញ្ចប់ហើយ ដោយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.ស.យ.ក) ស្រុកកំចាយមារជាអ្នក លើកពាន បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុមឪម៉ាល់ ១១ទល់៥នាថ្ងៃទី៦តុលានោះ។
នេះគឺជាលើកទី២ ហើយ ដែលក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ បានលើកពានបាល់ទាត់លើទីលានតូចនេះ បន្ទាប់ពីបានលើកពានលើកដំបូង កាលពីឆ្នាំ២០១៧ និងទទួលបានជើងឯករង កាលពីឆ្នាំ២០១៨ កន្លងទៅ ។
ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ក្រុម ស.ស.យ.ក ស្រុកកំចាយមារ ធ្វើបានយ៉ាងល្អនៅវគ្គទី១ ដោយបាននាំមុខគូប្រជែង រហូតដល់ ៥-០ មុនឪម៉ាល់ វាយបកបាន ១គ្រាប់ចុងម៉ោង ។ ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមរកគ្រាប់បាល់បន្ថែមរៀងៗខ្លួន តែជាលទ្ធផលពេញម៉ោងក្រុម ស.ស.យ.ក ស្រុកកំចាយមារ បានយកឈ្នះក្រុមឪម៉ាល់ ១១ទល់៥ ។
ក្រុម ស.ស.យ.ក ស្រុកកំចាយមារ ដែលទទួលបានជើងឯកនោះ បានទទួលពាន អមដោយប្រាក់រង្វាន់ ២០លានរៀល និងក្លាយជាក្រុមទទួល បានសិទ្ធិចូលរួមប្រកួតពានរង្វាន់ AFF Futsal Club Championship 2022 ទៀតផង ។
ក្រុមឪម៉ាល់ ដែលទទួលបានត្រឹមជើងឯករង ក៏ទទួលបានប្រាក់រង្វាន់ ១០លានរៀលផងដែរ ដ្បិតកាលពីឆ្នាំ២០១៨ ពួកគេទទួលបានត្រឹមលេខ៣ ប៉ុណ្ណោះ ។ ចំណែកក្រុមចំណាត់ថ្នាក់លេខ៣ ឆ្នាំនេះ បានទៅក្រុម Home Sport ទទួលបានប្រាក់រង្វាន់ ៦លានរៀល ក្រោយផ្ដួលក្រុមជើងឯកឆ្នាំចាស់ គឺក្រុម Down Town ដោយលទ្ធផល ៦ទល់៤ ហើយក្រុមចំណាត់ថ្នាក់លេខ ៤ គឺក្រុម Down Town ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៤លានរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង