ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារា​ សម្តែ​ងលី ឧត្តម បញ្ចេញមុ​ខក្មេ​ងប្រុ​ស ដែល​បាន​លួច​ទ្រ​ព្យ

369

 

ភ្នំពេញ ៖ តា​រាស​ម្តែ​ង ដែលមាន ត្រេមុ​ខ ដូចកូ​ន កា​ន់ឥ​ណ្ឌា លោក លី ឧត្តម បាន​ធ្វើឲ្យអ្ន​ក​លេងហ្វេ​សប៊ុ​កភ្ញាក់ផ្អើ​ល ក្រោ​យ​ពីតា​រារូ​បនេះ ​បញ្ចេ​ញ មុ​ខ​មាត់​ពិត​រ​បស់​ក្មេង​ប្រុស​ម្នាក់ ដែ​លបា​ន​លួចទ្រព្យស​ម្បត្តិ​លោក ​និង​ក្រុម​គ្រួ​សារ ​ហើយ​បា​នគេ​ច ខ្លួ​នបា​ត់ស្រ​មោល​។

ហេតុការណ៍ បាន​ធ្វើឡើ​ងកា​ល​ពីយ​ប់ ថ្ងៃ​ទី១១ ខែ​មិថុ​នា ឆ្នាំ ២០១៨ បន្ទា​ប់​ពីក្មេង​ប្រុស​នោះ បានលួ​ច ​ម៉ូតូ​មួយ​គ្រឿ​ង និង​ ទូ​រស័​ព្ទ ដៃ១គ្រឿងរប​ស់លោ​ក ​តែប៉ុន្មានម៉ោង​មុន​។ តារារូ​បនេះ​បញ្ជា​ក់ថា​៖ ក្មេង​ប្រុស​នោះ ​មាន​ឈ្មោះ​ ម៉ៅ​ ច័​ន្ទរ៉ាស៊ី​ អាយុ ១៨ឆ្នាំ ​ត្រូវជា​មិត្ត​ភក្តិប្អូន​ប្រុ​សរ​បស់​លោក​ ហើយ​លោក ​បាន​ទុក​ចិត្ត​និង​អាណិ​ត​ស្រឡា​ញ់ដូ​ចបង​ប្អូន ប៉ុន្តែបា​នធ្វើឲ្យ​លោកហួ​ស​ចិត្ត ​ត្បិ​តក្មេ​ងប្រុ​សនេះ ​បា​នលួ​ច​ទ្រព្យ​ស​ម្បត្តិ​លោក ​ហើយ​រត់​គេ​ចខ្លួ​ន។


លោ​កប​ញ្ជាក់​ដែរ​ថា​ ៖ កន្ល​ង​មក​លោក​ធ្លាប់​បាន​ដឹ​ងខ្លះ​ៗដែ​រថា ​ក្មេ​ងប្រុ​សម្នា​ក់​នេះ មា​នច​រិត​មិ​នសូ​វល្អ​ និងធ្លា​ប់ប៉ះ​ពាល់​ទ្រព្យ សម្បត្ដិ ​អ្នក​ដទៃ ប៉ុន្តែ តា​មរ​យៈ​សក​ម្មភា​ពខា​ងក្រៅ​ពិបា​ក ​នឹង​សម្គា​ល់ ឲ្យ​លោ​ក​ដឹង ​ទើប​ចេះ​តែ​ប្រហែ​ស ទើបមា​នរឿ​ង​នេះកើត​ឡើង។

លោកបន្ដថា​ ៖ ទ្រព្យ​សម្បត្តិ ដែល​បាត់​បង់​គឺមិ​ន ច្រើ​នទេប៉ុ​ន្តែ វា​គឺជា​ក​ម្លាំង​ញើសឈាមដែ​ល លោកខិ​តខំសន្សំ ។ លោកបន្ដថា ៖ មិន​ទាន់​ដាក់​ពាក្យ​បណ្តឹងទៅ​កាន់​មន្ត្រី ​មា​ន​​សមត្ថ​​កិ​​​ច្ចនៅឡើយ ខ​ណៈ ដែល​លោក​ចង់​ឲ្យក្មេងប្រុ​ស​ ឬក្រុ​មគ្រួ​សា​រក្មេ​ងប្រុ​សនោះ​ ចូល​ខ្លួន​ម​កដោះ​ស្រាយ ​មុន​ពេលលោ​កដាក់​ពាក្យ​ប្តឹ​ង។ ​លោកថា៖គ្រួ​សារ​ ក្មេង​នោះ ​គឺជា​អ្នកមាន​មុ​ខមា​នមា​ត់គួ​រស​មដែ​រ ដែ​លឪ​ពុ​កក៏​ជាម​ន្ត្រីនគរបា​ល​ ដែល​មិន​គួរ​មា​នកូ​ន ដែ​ល​ចូល​ចិត្ត​លួ​ច​ទ្រ​ព្យស​ម្ប​ត្តិគេ ​យ៉ា​ង​ដូច​នោះសោះ​។
លោក បានរំលឹកថា៖ លោកកំពុងរកដំ​ណោះស្រា​យ​ណាមួ​យ មុន​ពេល​ដែល​ពាក្យ​បណ្តឹ​ង រ​បស់លោ​កឡើ​ងដ​ល់ដៃ​ មន្ត្រី​មាន​ស​ម​ត្ថកិ​ច្ច​នោះ៕

អត្ថបទដែលជាប់ទាក់ទង