ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វប្រើសមួយក្បាលដែលបានងាប់ នឹងត្រូវធ្វើការសម្អាត ដើម្បីទុកជាសំណាក

55

ព្រះវិហារ៖ មន្ទីរព័ត៌មាន ខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី៧ តុលា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ និងសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា សត្វប្រើសមួយក្បាលដែលបានងាប់កាលពីព្រឹកមិញ នៅខេត្តព្រះវិហារ ត្រូវបានដឹក​បញ្ជូន ដោយកម្លាំងមន្ត្រីឧទ្យានុរក្ស មកដល់ស្នាក់ការសមាគមមគ្គុទ្ទេសក៍ ហើយនៅវេលាម៉ោង ២:៣០ នាទីរសៀលនេះ។

សត្វប្រើសនេះ នឹងត្រូវធ្វើការសម្អាត ដើម្បីទុកជាសំណាក ដោយសមាគមយើង រួចនឹងបញ្ជូនទៅកាន់មន្ទីរបរិស្ថានខេត្តព្រះវិហារវិញ បន្ទាប់ពីដំណើរការបច្ចេកទេស ប្រមូលសំណាករួចចប់សព្វគ្រប់។

គួរបញ្ជាក់ថា សត្វប្រើសនេះ បានវង្វេងចូលភូមិ អ្នកស្រុក រួចជាប់នឹងដើមស្វាយចន្ទី ហើយបានបោកក្បាលខ្លួនឯងងាប់ ក្រោយពីអ្នកស្រុក បានជួយដោះចេញពីដង្កៀបស្វាយចន្ទី នេះបើយោងតាមសម្ដីមន្ត្រីឧទ្យានុរក្សម្នាក់ ដែលដឹកបញ្ជូនសាកសព៕

អត្ថបទដែលជាប់ទាក់ទង