ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រឡុកស៊ីម៉ង់ត៍ ត្របាក់ម៉ូតូនិងមនុស្ស អូសជាង១០ម៉ែត្រ របួសធ្ងន់ម្នាក់

112

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ខណៈ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ ដែលបើកបត់ឆ្លងផ្លូវ ធ្វើឲ្យរថយន្តកិនម៉ូតូអូសជាង១០ម៉ែត្រ។

    គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចច្រកចូលផ្សារទំនើបអ៊ីអ៊នទី២ ផ្លូវឧកញាម៉ុងឫទ្ធី កែងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ស ជាប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ព្រះសីហនុ 5A-0150 ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបើកបត់ឆ្វេងទៅផ្លូវឧកញាម៉ុងឫទ្ធី ដោយខ្វះការប្រុងប្រយ័ត្ន ខណៈពេលនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីឡេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពត 1L-2257 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវឧកញាម៉ុងឫទ្ធី ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នដូចគ្នាត្រង់ចំណុចផ្លូវខ្វែង ក៏ជ្រុលទៅបុករថយន្តខាងលើចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តកិនម៉ូតូអូសជិត១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗដែរ

។ ភ្លាមនោះ អ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍បានលោតចុះពីលើរថយន្តព្យាយាមរត់គេចខ្លួន តែក៏ត្រូវប្រជាពលរដ្ឋដេញចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចវិញ។

ក្រោយពេលកើតហេតុ ម៉ូតូ និងរថយន្ត រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងនាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង