ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាយការណ៍វឌ្ឍនភាព របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

69

ខេត្តព្រះសីហនុ៖  នៅសាលាខេត្តព្រះសីហនុបានបើកកិច្ចប្រជុំបទបង្ហាញរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុដោយមានការចូលរួមពីលោកប្រធានអនុប្រធានមន្ទីរអង្គភាពស្ថាប័នក្នុងខេត្តព្រះសីហនុនាព្រឹកថ្ងៃព្រហស្បតិ៍១២កើតខែអស្សុជឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី១០ខែតុលាឆ្នាំ២០១៩

     លោកលូគឹមឈន់ប្រតិភូរាជរដ្ឋាភិបាលជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានធ្វើបទបង្ហាញពីសកម្មភាពការងាររបស់កំពង់ផែសាងសង់នៅឆ្នាំ១៩៥៣ប្រទេសជាតិទទួលបានឯករាជ្យនិងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៦០មកដល់បច្ចុប្បន្នកំពង់ផែទទួលបានដៃគូរពីជប៉ុនអភិវឌ្ឍផែក្នុងជំហានទី,,,និង៧ចំពោះជំរៅទឹកមិនជាបញ្ហាទៀតទេកំពង់ផែមានសេវាកម្មនាំនាវាចេញចូលសេវាស្តុកទំនិញសេវាតំបន់សេដ្ឋកិច្ចពិសេសនិងសេវាកម្មមូលដ្ឋានផ្គត់ផ្គង់បរិមាណទំនិញឆ្លងកាត់២០១៨កើន២២ភាគរយការនាំចូលច្រើនជាងការនាំចេញក្នុងនោះមានបរិមាណកុងតឺន័រឆ្លងកាត់ក្នុងឆ្នាំ២០១៨ធៀបនឹង២០១៧កើន១៧.៧ភាគរយខែ៩ដើមឆ្នាំ២០១៩នេះទំនិញឆ្លងកាត់កើន១៨ភាគរយធៀបនឹងខែ៩ឆ្នាំ២០១៨មានការកើនខ្លាំងរយ:ពេល៣ខែចុងក្រោយនេះបញ្ហាប្រឈមចាប់ផ្តើមស្ទះបណ្តើរៗព្រោះផែយើងអាចផ្ទុកបាន១៣.០០០ស៊ីអីយូដោយសារតែតម្លៃជួលដីខាងក្រៅថ្លៃនិងស្ទះចរាចរណ៍ផ្លូវជាតិលេខ៤ផងកុងតឺន័រមួយចំនួនអត់យកចេញវាឡើងរហូត២៧.០០០ពេញផែតែម្តងយើងមានមោទនភាពទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់

  លោកគួចចំរើនអភិបាលខេត្តព្រះសីហនុស្តាប់របាយការណ៍វឌ្ឍនភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលមានសក្តានុពលទាក់ទងនឹងអ្នកវិនិយោគិនដើម្បីបង្ហាញដៃគូរវិនិយោគិនដើម្បីយើងមានមូលដ្ឋានចែករំលែកដៃគូររបស់យើងអំពីសកម្មភាពនានាក្នុងប្រតិបត្តិការនិងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកំពង់ផែពិសេសបានជួបជាមួយបុគ្គលិកកម្មករកំពង់ផែនិងបានកោតសរសើរការងារដឹកនាំរបស់អគ្គនាយកកំពង់ផែនិងមន្ត្រីបុគ្គលិកកម្មករទាំងអស់ខិតខំបំពេញការងារធ្វើឱ្យកំពង់ផែទទួលបានទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់ហើយសង្ឃឹមថានៅឆ្នាំខាងមុខកំពង់ផែទាក់ទាញទំនិញឆ្លងកាត់បានកាន់តែច្រើនបន្ថែមទៀត

អត្ថបទដែលជាប់ទាក់ទង