ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គាំទ្រសម្លេងសោភាទេពី ប៉ុន្តែមិនគាំទ្រ ប្អូនស្រីយកបទស្ពានអូតាគីរបស់កវីម្ចាស់ស្ទឹងសង្កែ គង់ ប៊ុនឈឿនមកCoverកាឡៃកែប៉ារ៉ូនឹងចង្វាក់ចឹងទេ ឥលូវក្រុមគ្រួសារកវី គង់ ប៊ុនឈឿនចេញប្រតិកម្ម ឲ្យទទួលខុសត្រូវ

88
  •  
  • ភ្នំពេញ៖ កវីម្ចាស់ស្ទឹងសង្កែគង់ ប៊ុនឈឿនជាអ្នកនិពន្ធខ្មែរដ៏ល្បីល្បាញកាលពីជំនាន់សង្គមរាស្រ្ដនិយមសម្ដេចតា។ ការនិពន្ធបទចម្រៀងរបស់កវីម្ចាស់ស្ទឹងសង្កែរូបនេះមិនមែននិពន្ធលំៗអោយតែបានដូចអ្នកនិពន្ធសព្វថ្ងៃនេះនោះទេ ទំរាំតែនិពន្ធចេញជាបទ ចម្រៀងមួយបទៗគាត់បានចំណាយពេលវេលាយ៉ាងយូរ ប្រើតិចនិចកាព្យឃ្លោង មានជួន ផ្ទួន រណ្ដំសុទ្ធតែមានអត្ថន័យនឹងអត្ថរូបទាំងអស់ មិនមែនដូចបទចម្រៀងសព្វថ្ងៃនិពន្ធពាក្យជួនអោយតែបានៗស្ដាប់យល់នោះទេ។
  •     ស្នាដៃនិពន្ធបទចម្រៀងរបស់កវីម្ចាស់ស្ទឹងសង្កែគង់ ប៊ុនឈឿនមានច្រើនខ្លាំងណាស់សុទ្ធតែបទល្បីៗ។ក្នុងចំណោមបទល្បីៗដែលកវី គង់ ប៊ុនឈឿនបាននិពន្ធមានបទចម្រៀងមួយបទមានចំណង់ជើងថាស្ពានអូតាគីដែលច្រៀងដោយអធិរាជសម្លេងមាសស៊ិន ស៊ីសាមុតមានភាពល្បីល្បាញខ្លាំងតាំងពីជំនាន់មុនដល់ជំនាន់នេះចម្រៀងមួយបទនេះនៅតែល្បីហើយមានប្រជាពលរដ្ឋខ្មែរយើងយ៉ាងច្រើននៅតែបន្តស្ដាប់បទនេះជារៀងរាល់ថ្ងៃ។
  • ស្របពេលដែលបទស្ពានអូតាគីនៅតែទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរស្រាប់តែតារាចម្រៀងពន្លកថ្មីកញ្ញា ញឹមសួន សោភា ទេពីបានយកបទស្ពានអូតាគីដែលបានប្រគល់សិទ្ធគ្រប់គ្រងចម្រៀងចំនួន១៣បទដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយកវី គង្គ ប៊ុនឈឿនទៅឲ្យភរិយារបស់គាត់គឺលោកស្រីគាត គឹមលនតាមការស្នើសុំ ទៅច្រៀងVersionថ្មីបែបមនុស្សស្រីដោយមានកែប៉ារ៉ូខ្លះៗដូចជាអូនជាកម្មកររោងចក្រកំសត់ជាដើម ដោយមិនបានសុំសិទ្ធិពីក្រុមគ្រួសាររបស់កវី ម្ចាស់ស្ទឹងសង្កែ គង់ប៊ុនឈឿនឡើយ។
  •  ទាក់ទងនឹងបទនេះដែរ ក្រុមគ្រួសាររបស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន តាមរយៈទំព័រហ្វេសបុកឈ្មោះថា “គង្គ ប៊ុនឈឿន Kong Bunchhoeun”កាលពីថ្ងៃទី១៣ ខែតុលានេះ បានបញ្ចេញប្រតិកម្មចំពោះការយកបទនេះកែឡើងវិញ ស្នើឲ្យចេញមុខមកទទួលខុសត្រូវ នៅមុខច្បាប់ ៕  
  • //www.ppreporter.com/wp-content/uploads/2019/10/5BB56050-7FD1-4AAE-ACF2-2E6AE93215AD.jpeg” alt=”” width=”720″ height=”408″ />
អត្ថបទដែលជាប់ទាក់ទង