ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះខ្ទេចរថយន្តF​ord​18កៅអី​ បង្កឡេីងដោយករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុករថយន្តដែ​លឈ​ប់​ចតនៅលេីកំណាត់ផ្លូវជាតិលេខ៤​

50

 

កំពង់ស្ពឺ​ ÷ កាលពី​រាត្រី​នៅថ្ងៃទី១៦​ ខែតុលា ឆ្នាំ​២០១៩​ វេលាម៉ោង23និង55នាទី នៅលើផ្លូវជា​តិ​លេខ ៤​ ចន្លោះ​គីឡូម៉ែត្រលេខ 38-39 ត្រង់ចំណុចទំបន់អូរក្រាំងអំបិល​ ស្ថិត​ក្នុង​ភូមិស្លា ឃុំវ​ល្លិ៍ស ស្រុកសំរោងទង មានរថយន្ត 1គ្រឿងម៉ា​ក​ Ford ប្រភេទ​ ១៨កៅអី​ ពណ៍ទឹកប្រាក់ ពាក់ផ្លាក​លេខភ្នំពេញ2T-0199​ អ្នកបើកបរមិនទាន់ស្គា​ល់​ឈ្មោះ និងទីលំនៅមានដឹកអ្នកដំណើរចំនួ​ន 06នាក់ ៖
1- សុខ ខា ភេទស្រី អាយុ 19ឆ្នាំ (របួសធ្ងន់)
2- សៀង ហៃ ភេទប្រុស អាយុ 20ឆ្នាំ (របួ​ស​ស្រាល)អ្នកទាំងពីររស់នៅភូមិត្នោត ឃុំកំពង់​ស្វា​យ ខេត្តកំពង់ធំ។
3- វឿន ស្រស់ ភេទប្រុស អាយុ 29ឆ្នាំ ( របួ​សស្រាល )
4- ម៉ៃ មាច ភេទប្រុស អាយុ 35ឆ្នាំ (របួស​ស្រាល)អ្នកទាំងពីរ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង។
5- ស៊ិន ភក្តី ភេទប្រុស អាយុ 19ឆ្នាំ (របួស​ស្រាល) រស់នៅភូមិប្រីយ៍ ឃុំទ្រា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
6- មិនស្គាល់ឈ្មោះ (របួសធ្ងន់)
មុនកើតហេតុ​រថយន្ត​ Ford បើកបរមកពីលិចទៅកើត មកដល់ចំណុចខាងលើបានបុករថយន្ត ម៉ា​ក​ហ៊ីយ៉ិនដាយ ពណ៍ស ពាក់ផ្លាកលេខ​ភ្នំពេញ3​D​-9186 មានសណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ​ភ្នំ​ពេ​ញ​4A-5956 ពីក្រោយ​ដែលកំពុងឈប់នៅខា​ងស្តាំ(កង់ម្ខាងនៅលើផ្លូវកៅស៊ូ និងកង់ម្ខាង​ទៀ​តនៅលើគ្រួសក្រហម) តៃកុងឡាន​បានគេចខ្លួន
ក្រោយហេតុការណ៍​ប្រមាណ​ ២០នាទី​ រថយន្តម៉ាក​ Ford ឆ្លងចរន្ដ​អគ្គី​សនី​ បានបង្កជាអគ្គីភ័យឆាបឆេះផ្នែកខាងមុខ ប​ន្ទា​ប់​​ពីក្រុមអាជ្ញាធរ​.ពលរដ្ឋ​ បានជួយយ​កអ្នករបួ​ស​ចេញពី​រថយន្តអស់ ចំណុច​ខាងលើ​នេះដោ​យ​សារតែ​ចំណាត់ការ​របស់​សម​ត្ថកិច្ច​បានអន្ដរាគម​ន៍​ទាន់ពេលវេលា​ និងកិច្ចសហការ​ផ្ដល់សេច​ក្ដីរា​យការណ៍​បានរហ័សពីមហាជន​ទេី​បអ្នករបួសទាំ​ងនោះត្រូវជួយសង្រ្គោះបន្ទាន់មកដល់មន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង