ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ធ្វើដំណើរចាកចេញពី ប្រទេសប៊ុលហ្ការី វិលត្រឡប់មកកាន់កម្ពុជា

53

 

សម្តេចតេជោ បានថ្លែងថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

តាមរយៈហ្វេសប៊ុកផ្លូវការ សម្តេច បានថ្លែងថា ពេលនេះ ខ្ញុំកំពុងធ្វើដំណើរចាកចេញពីទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្ការី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីបានមកចូលរួម កិច្ចប្រជុំកំពូលស្តីពីទឹក និងបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋឆែក (Czech) ហុងគ្រី(Hungary) ​ និងប្រទេសប៊ុលហ្ការី (Bulgaria) កាលពីថ្ងៃទី ១៣-១៧ តុលា ឆ្នាំ ២០១៩ កន្លងមកនេះដែលទទួល​បានលទ្ធផលល្អបំផុត។ តាមរយៈទស្សនកិច្ចនេះ គឺកម្ពុជាយេីងបានរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅអឺរ៉ុបដែលនាំមកនូវផលប្រយោជន៍ជាច្រេីនដល់ប្រទេសជាតិយេីង។

បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ១៣​ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរចាកចេញពីប្រទេសប៊ុលហ្គារី ជាប្រទេសចុងក្រោយនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប អញ្ជើញធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ។

ជាលទ្ធផលនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសតំបន់អ៉ឺរ៉ុបពេលនេះ​ ក៏ដូចជាការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសំខាន់ៗនោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាបានទទួលនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ជាពិសេសក្នុងកិច្ចការពង្រឹង ពង្រីកនូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប និងការគៀងគរទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។

ជូនពរបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រៗប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង