ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពទឹកជំនន់នៅខេត្តកោះកុង បានស្រកចុះវិញជាបណ្តើរៗហើយ

97

កោះកុង ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានផ្សាយថា មកដល់វេលាថ្ងៃត្រង់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ផ្ទៃមេឃអួអាប់ និងភ្លៀងនៅតែបន្តគ្របដណ្តប់ទូទាំងខេត្ត ។ ដោយឡែក ចំពោះស្ថានភាពទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងស្រុកមណ្ឌលសីម៉ា ស្រុកកោះកុង និងស្រុកថ្មបាំង ទឹកបានស្រកចុះវិញជាបណ្តើរៗហើយ លើកលែងតែព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ដែលមកដល់ពេលនេះ ទឹកបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ។

 

អត្ថបទដែលជាប់ទាក់ទង