ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង​ ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​ គាស់​ទ្វារ​តូប​ចូល​លួច​ទូរស័ព្ទ​

60


សៀមរាប​៖​ សមត្ថកិច្ច​នគរបាលខេត្តសៀមរាប បានកសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​១១​នាក់​ លួច​គាស់​ទ្វារ​តូប​ចូល​លួច​ទូរស័ព្ទ​
ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត​កាលពី​ថ្ងៃ​ទី​២០ខែតុលា​ ឆ្នាំ​២០១៩​

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​ ជា​បន្តបន្ទាប់​ករណី​គាស់​តូប​លក់​ទូរស័ព្ទ​ នៅ​ចំណុច​ផ្សារ​រលួស​ ស្ថិត​នៅ​ក្នុងភូមិ​ដូនទាវ​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក​ មិន​ ច​ន្ថា​ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៩​ មាន​ករណី​គាស់​តូប​លក់​ទូរស័ព្ទ​ នៅ​ចំណុច​ផ្សារ​រលួស​ ស្ថិត​នៅ​ក្នុងភូមិ​ដូនទាវ​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ ស្រី​ ង៉ិ​ក​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ដូនទាវ​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​

​ សម្ភារៈ​បាត់បង់​រួម​មាន​៖​ទូរស័ព្ទ​ SAMSUNG​ ០៥​គ្រឿង​,​ ទូរស័ព្ទ​OPPO​ ០៥​គ្រឿង​,​ ទូរស័ព្ទ​ HUAWEI​ ០៥​គ្រឿង​,​ ទូរស័ព្ទ​ NOKIA​ (​អិន​ចុច​ពិល​)៥០​គ្រឿង​,​ POWER​ BANG​ ៥​គ្រឿង​,​ កាស​ប្លូ​ធូ​១០​ខ្សែ​។​

​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ​របស់​ម្ចាស់​តូប ​ហើយ​កំណត់​មុខសញ្ញា​បាន​ និង​តាម​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ ជា​បន្តបន្ទាប់ ​១.​ជនសង្ស័យ​ឈ្មោះ​ ភឿន​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ រស់នៅ​ភូមិ​រលួស​ខាងលិច​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​។​
២.​ ជនសង្ស័យ​ឈ្មោះ​ និល​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​រលួស​ខាងកើត​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។ ​
៣.​ឈ្មោះ​ យ៉ង់​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ នៅ​ភូមិ​រលួស​ខាងកើត​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​
៤.​ឈ្មោះ​ ឡាន​ គឹ​ម​លាង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ស្ទឹង​ ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​
៥.​ឈ្មោះ​ជិ​ម​ សេង​លី​(​ហៅ​វិត​)​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ដូន​នុំ​ ឃុំ​មាន​ជ័យ​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​
៦.​ឈ្មោះ​ ហៃ​ ឡោក​ (​ហៅ​ឈី​ត​)​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់​ត្រង់​ ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​
៧.​ឈ្មោះ​ ថា​ន់​ រិ​ទ្ធី​ (​ហៅ​ហី​ង​)​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ចំបក់​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​
៨.​ឈ្មោះ​ឆេ​ង​ លី​ហួរ​ (​ហៅ​ស៊ឺ​)​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ នៅ​ភូមិ​រលួស​ខាងកើត​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​
៩.​ឈ្មោះ​ ក​យ​ មួយ​កញ្ញា​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​រលួស​ខាងកើត​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​
១០.​ឈ្មោះ​ រ៉ា​ ប៉ង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​រលួស​ខាងលិច​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ និង១១.​ឈ្មោះ​ យ៉ង់​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​រលួស​ខាងកើត​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១១​នាក់ ​បាន​សារភាព​ថា ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​តូប​លក់​ទូរស័ព្ទ​ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត​៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង